Connect with us

ព័ត៌មានជាតិ

ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងបី កម្ពុជា ឡាវ និង វៀតណាម

បានផុស

នៅ

​នៅ​ថ្ងៃទី​១០ ​ខែមីនា ​ឆ្នាំ​២០២១​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រ​កម្ពុជា​ ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជាមានិត​ឡាវ​ និង​ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ជួបគ្នា​តាម​ប្រព័ន្ធ វីដេអូ​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងបី​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ត្រីភាគី និង​ពហុភាគី​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រលប់​ថ្ងៃទី១០ មីនា​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា​ នាយករដ្ឋមន្ត្រី​ទាំងបី​បាន​ឯកភាពគ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ចសហ​ប្រតិបត្តិការ​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នាយករដ្ឋមន្ត្រី​ទាំងបី​ក៏បាន​ឯកភាពគ្នា​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ទៅវិញទៅមក​ដោយ​មិន​គិតថ្លៃ​ដល់​មន្ត្រីការទូត​និង សិស្ស​និស្សិត​កម្ពុជា ឡាវ​និង​វៀតណាម​ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​នីមួយៗ​។​ នាយករដ្ឋមន្ត្រី​ទាំងបី​បាន​សម្តែង​នូវ​ការពេញចិត្ត​រួមគ្នា​ចំពោះ​ទំនាក់ទំនង​និង​កិច្ច សហប្រតិបត្តិ​ការដែល​កំពុងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងបី​ទោះបី​ស្ថិតក្នុង​កាលៈ​ទេសៈ​នៃ​ភាព​ប្រឈម​ខ្លាំង​បណ្តាលពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​។​ នាយករដ្ឋ​មន្ត្រីទាំងបី​ក៏បាន​កត់សម្គាល់​ដោយ​ក្តី​រីករាយ​នូវ​ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឡាវ​និង​កម្ពុជា​- វៀតណាម​។ ​ថ្នាក់ដឹកនាំ ទាំងបី​បាន​ឯកភាព​ពង្រឹង​បន្ថែម កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រង​ព្រំដែន​ពាណិជ្ជកម្ម​និង​វិនិយោគ​ការតភ្ជាប់​ថាម ពល និង​អប់រំ​។​ នាយករដ្ឋមន្ត្រី​ទាំងបី​ក៏បាន​ឯកភាព​បន្ត​រក្សា​និង​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ដោយ​ជំរុញ​កិច្ច សហប្រតិបត្តិការ​រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ។ អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធភាព​នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន ។​សហការ​បន្ថែម​ក្នុងការ​ការពារ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​រួម​។​ សម្របសម្រួល​សកម្មភាព​ពាណិ​ជ្ជកម្ម​និង​វិនិយោគ​ព្រមទាំង​ការឆ្លងកាត់​របស់​ប្រជាជន​និង​ទំនិញ​នៅតាម​បណ្តា​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំ​ដែន​។​

នៅក្នុង​វិស័យ​ការតភ្ជាប់​នាយករដ្ឋមន្ត្រី​ទាំងបី​បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរការ​ឡើងវិញ​នូវ​ការហោះហើរ​អន្តរជាតិ​រវាង​កម្ពុជា ឡាវ​ និង​វៀតណាម​ ដើម្បី​ជំរុញ ពាណិជ្ជកម្ម​និង​ការវិនិយោគ​ក៏ដូចជា​ការផ្លាស់ប្តូ​ររ​វាង​ប្រជាជន​នៃ​ប្រទេស​ទាំងបី​។​ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខ័ណ្ឌ​អនុតំបន់​នាយករដ្ឋមន្ត្រី​ទាំងបី​បាន​ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​ការតភ្ជាប់​សេដ្ឋ​កិច្ច CLV​ដល់​ឆ្នាំ​២០៣០​ដោយ​ផ្តោត លើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គៀងគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ស្ថាប​នា​ផ្លូវ​ល្បឿន​លឿន​ហាណូយ​-​វៀងចន្ទន៍ ផ្លូវ​រថភ្លើង វៀងចន្ទន៍​-​វង្ស​អាន និង​ផ្លូវ​រថភ្លើង ភ្នំពេញ​-​ហូជីមិញ​។​

ជាងនេះទៅទៀត​នាយករដ្ឋមន្ត្រី​វៀតណាម និង​ឡាវ​បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​អនុតំបន់​មេគង្គ​លើក​ទី​៧ នៅក្នុង​ខែមីនា ឆ្នាំ​២០២១,​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣​នៅ​ចុងឆ្នាំ​២០២១​និង​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​។​ ទន្ទឹមនេះ នាយករដ្ឋមន្ត្រី​ទាំងបី​បាន​ឯកភាព​ចាត់តាំង​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​ទាំងអស់​អនុវត្តន៍​នូវ​ការ​ព្រមព្រៀងគ្នា​ដែល​បានសម្រេច​នៅក្នុង​ជំ នួ​ប​តាម​ប្រព័ន្ធ​វីដេអូ​នេះ​ក៏ដូចជា​ការបង្កើន​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​វិស័យ​រវាង​បណ្តា​ប្រទេស​ទាំងបី​កម្ពុជា​-​ឡាវ និង​វៀតណាម ៕

អត្ថបទ ៖​ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម