Connect with us

ព័ត៌មានជាតិ

កាំភ្លើងAK​១​ដើម​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ១៤​គ្រាប់ ត្រូវ​អង្គភាព​ស៊ី​ម៉ាក់ យក​ទៅ​កម្ទេច​ចោល

បានផុស

នៅ

​កាំភ្លើង​អាកា​១​ដើម​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​១៤គ្រាប់ ត្រូវ​បាន​មន្ត្រីន​គរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់និមិត្ត ប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ យកទៅ​កម្ទេច​ចោល កាល​ពី​ល្ងាចថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង១៤ គ្រាប់ នោះ​មាន​ប្រភេទ​៦០ មីលីម៉ែត្រ ចំនួន១១គ្រាប់ និង បានមកពី​លោកមេភូមិរស្មីសាមគ្គី គ្រាប់បែកដៃចំនួន១គ្រាប់ បានមកពី​ប្រជាពលរដ្ឋ​ទៅ​បង់ត្រី នៅស្រះក្រោយ​ប៉ុស្តិ៍​នៅភូមិកូបធំ និង​គ្រាប់១០៥មីលីម៉ែត្រចំនួន១គ្រាប់ និង​គ្រាប់៨០មីលីម៉ែត្រចំនួន១គ្រាប់ បានពីការប្រគល់ពី ប្រជាពលរដ្ឋ។​ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​គ្រាប់​យុទ្ធភណ្ឌទាំងនេះ ខូចគុណភាព​តែ​វា​អាច​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ ពេល​ដែល​យើង​យក​វា​ទៅ​ដុក​ឬ​គប់​លេង ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ មន្ត្រី​ជំនាញ និង ប៉ុស្តិ៍រដ្ឋបាល បានប្រគល់ឲ្យអង្គភាពស៊ីម៉ាក់ យកទៅ​កម្ទេច​ចោល​ កាល​ពី​ល្ងាចថ្ងៃទី​១០ ខែ​មីនា ឆ្នាំ២០២១​អស់ហើយ។​

ក្នុងនោះ​មានពលរដ្ឋឈ្មោះ រឿន រ័ត្ន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិខ្លែងពណ៌ជើង ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានទៅធ្វើចម្ការនៅចំណុចព្រៃអូរគ​គាប​ ស្ថិតក្នុង ភូមិសាស្ត្រឃុំស្លក្រាម ឆ្លងកាត់តាមអូរហើយ បានប្រទះឃើញអាវុធមួយដើមប្រភេទ AK បត់ ខូចគុណភាព​១ដើមយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម រក្សាទុកផងដែរ៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ស៊ុតមាន់ ស៊ុតទា និង​ក្រួច​ជាង​៣​ម៉ឺន​គ្រាប់ ​ត្រូវ​​មន្ត្រី​ជំនាញ​ដុត​បំផ្លាញ​ចោល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម