Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ ស៊ី​ប៊ី (CB) ឈ្នះ​ពានរង្វាន់​អាជីវកម្ម​ថ្មី​(Startup)​ផ្នែក​ធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នាំ​២០២០

បានផុស

នៅ

​ថ្ងៃ​ទី​២៣ ខែ​សីហា ​ឆ្នាំ​២០២០ – ក្រុមហ៊ុន​ស៊ី​ប៊ី ចេ​ណឺ​រ៉​ល អ៊ី​ន​សួ​រេ​ន ម​.​ក​(​ហៅ​កាត់​ថា ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន​) មាន​មោទនភាព​តំណាងឲ្យ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​តែមួយគត់​នៅក្នុង​ប្រទេស ដែល​បាន​ជាប់​ជយលាភី​នៅក្នុង​កម្មវិធី ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី​ឆ្នើម ប្រចាំ​ឆ្នាំ​២០២០​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​ពានរង្វាន់​ធានារ៉ាប់រង​អាស៊ី បាន​ឈានចូល​ឆ្នាំ​ទី​៥​ របស់​ខ្លួន​ហើយ ដោយ​ទទួលស្គាល់​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ឆ្នើម​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ណា​ដែល​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ទីផ្សារ បង្កើន​ការពេញចិត្ត​របស់​អតិថិជន និង​គុណ​តម្លៃ​ដល់​ភាគី​ពាក់ព័ន្ធ និង​រក្សា​ប្រាក់ចំណូល​ខ្ពស់​។ នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​ជាង​៧០​ក្រុមហ៊ុន មកពី​២២​ប្រទេស​ បាន​ឈ្នះ​ពានរង្វាន់​។​

​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB) ត្រូវបាន​ទទួលស្គាល់ ក្រោម​ប្រភេទ​អាជីវកម្ម​ថ្មី​ផ្នែក​ធានារ៉ាប់រង​ប្រចាំ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​មួយ ដែលមាន​ការ​ច្នៃប្រឌិត​ថ្មី​បំផុត​ក្នុងចំណោម​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech ដើម្បី​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​របស់​ខ្លួន​។ ពានរង្វាន់​នេះ​ទទួលស្គាល់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន ក្នុងការ​ជម្នះ​នូវ​បញ្ហា​ប្រឈម​ក្នុង​វិស័យ (​ធានារ៉ាប់រង​) ទន្ទឹម​នឹង​ផ្តល់​នូវ​គុណ​តម្លៃ​ថ្មី និង​ការ​ច្នៃប្រឌិត​ដល់​អតិថិជន​ផងដែរ​។​

​តាមរយៈ​ការឈាន​មុខ​គេ​ក្នុង​វិស័យ​ខាង​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB) បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ និង​តែមួយគត់​របស់​កម្ពុជា​ដែល​បង្កើត​កម្មវិធី​ទូរសព្ទ (mobile application) តាំងពី​ខែ​ធ្នូ ឆ្នាំ​២០១៩​។ កម្មវិធី​ទូរសព្ទ​ក្រុមហ៊ុន CB ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ប័ណ្ណ​អេឡិចត្រូនិក​ផ្នែក​ធានា​រ៉ាប់​រង​សុខភាព (Medical e-cards) ដែល​ផ្តល់​ភាព​ងាយស្រួល ជំនួស​ឲ្យ​ប័ណ្ណ​ពិតៗ​ដែល​ប្រើប្រាស់​ពីមុន​មក​។ កម្មវិធី​ទូរសព្ទ​ក្រុមហ៊ុន CB ផ្តល់ជូន​អតិថិជន​នូវ​ភាពងាយស្រួល និង សាមញ្ញ​ក្នុង​ការ​ទទួល​បាន​នូវ​ព័ត៌មាន​លម្អិត​ នៃ​ប័ណ្ណ​ធានា​របស់​ខ្លួន ហើយ​អាច​ឲ្យ​ពួកគេ​ដំឡើង​ការធានា​កាន់តែ​ប្រសើរ​ជាង​មុន និង​ស្វែងរក​គ្លីនិក ឬ ​មន្ទីរពេទ្យ​ដៃគូ បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​

​លោកស្រី ប៊ុន ច័ន្ទ​មករា អ្នកគ្រប់គ្រង​ទូទៅ​ នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី​(CB) បាន​មាន​ប្រសាសន៍​ថា ​៖ “​វា​ជា​កិត្តិយស​ណាស់​ដែល​ក្រុមហ៊ុន​ត្រូវ​បាន​ទទួលស្គាល់​នៅក្នុង​កម្មវិធី​រង្វាន់​ធានា​រ៉ាប់រង​អាស៊ី ដែល​នេះ​ជាការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ចំពោះ​ការច្នៃប្រឌិត​ថ្មី​។ ពានរង្វាន់​នេះ គឺជា​ការ​ទទួល​ស្គាល់​ដ៏​អស្ចារ្យ​ពី​សមិទ្ធផល និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​វ័យក្មេង​រប​ស់​យើងខ្ញុំ​។

សមិទ្ធផល​ដ៏​ធំធេង​នេះ ក៏​ជា​សក្ខីភាព​ផងដែរ​ថា ដោយសារ​ការធ្វើការ​ជា​ក្រុម​ដ៏​អស្ចារ្យ​របស់​បុគ្គលិក​យើង​ខ្ញុំ និង​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​របស់​យើងខ្ញុំ ទើប​យើងខ្ញុំ​អាច​សម្រេច​នូវ​អ្វី​ដែល​យើងខ្ញុំ​បាន​កំណត់​។ យើងខ្ញុំ​ប្ដេជ្ញា​នាំ​យក​បច្ចេកវិទ្យា​ថ្មី និង​គំរូ​អាជីវកម្ម​ថ្មីៗ​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បន្ត​ចូលរួម​ចំណែក​ដល់​ការរីកចម្រើន​ក្នុង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ យើង​នឹង​ពង្រីក​សក្ដានុពល​របស់​បច្ចេកវិទ្យា​ធានារ៉ាប់រង InsurTech នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ផលិតផល និង​សេវាកម្ម​អាច​ស្វែង​រក​បាន​យ៉ាង​ងាយស្រួល ដោយ​មិនចាំបាច់​ចេញពីផ្ទះ​ខ្លួន​។ យើង​ក៏​ទន្ទឹង​ថា​នឹង​មាន​ព្រឹត្តិការណ៍ សមិទ្ធ​ផល និង​ពានរង្វាន់​ជាច្រើន​ទៀត​សម្រាប់​ក្រុមការងារ​របស់​យើងខ្ញុំ​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី CB”​។​

​ការពង្រឹង​សមត្ថភាព​ក៏​ជា​ផ្នែក​សំខាន់​មួយទៀត​នៃ​ការជំរុញ​របស់​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន សម្រាប់​ការ​ច្នៃ​

​ប្រឌិត​ដែរ​។ នៅ​ខែសីហា ឆ្នាំ​២០២០ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ស៊ី​ប៊ី CB បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ យោគយល់​ជាមួយ​មជ្ឈមណ្ឌល​សម្រាប់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ (CLPD)​។ ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់ឱកាស​ឱ្យ​និស្សិត​មក​ចុះ​កម្មសិក្សា​នៅ​ស៊ី​ប៊ី អ៊ី​ន​សួ​រេ​ន តាមរយៈ​CLPD ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​វិស័យ​ធានារ៉ាប់រង​ជាង​៣០​ឆ្នាំ​របស់​ក្រុមហ៊ុន ដោយ​នាំ​ពួកគេ​ឲ្យ​ជួប​ជាមួយ​គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​យូរ​ឆ្នាំ និង​ប្រកបដោយ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត​។​

​អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ CB

​ក្រុមហ៊ុន​ស៊ី​ប៊ី ចេ​ណឺ​រ៉​ល អ៊ី​ន​សួ​រេ​ន ម​.​ក ត្រូវបាន​បង្កើតឡើង​ដោយមាន​គោលដៅ​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា រ៉ាប់រង​ទូទៅ​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់នូវ​សន្តិសុខ ការការពារ និង​ភាព​ស្ងប់​ចិត្ត ក្នុង​គ្រា​មាន​ហានិភ័យ និង ភាពមិនប្រាកដប្រជា​។ ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី (CB) ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​ដែល​មាន​ល្បឿន​លឿន គួរឲ្យ​ទុកចិត្ត និង​ច្នៃប្រឌិត​ថ្មី សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម​។ ដំណោះស្រាយ​នេះ​រួមបញ្ចូល ទាំង​ការធានា រ៉ាប់រង​សម្រាប់​យានយន្ត និង​មធ្យោបាយ​ដឹកជញ្ជូន (​ឡាន ម៉ូតូ​) វេជ្ជសាស្ត្រ គ្រោះថ្នាក់ និង​គេហដ្ឋាន ជំនួញ (​ផ្នែក​លក់រាយ អាហារ និង​ភេសជ្ជៈ សណ្ឋាគារ​) អចលនទ្រព្យ វិស្វកម្ម ធានា​សង អាកាសចរណ៍ និង​ផ្លូវទឹក​ជាដើម​។​

​ក្រៅពី​ការ​ច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី (CB) ប្តេជ្ញា​កសាង​អនាគត​ត្រចះត្រចង់​ជាមួយ​ប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបបាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ដោយ​ចូល​រួម​បរិច្ចាគ​ថវិកា​ចំនួន ១០,០០០​ដុល្លារ ដល់​មូលនិធិ​ប្រឆាំង​ជំងឺ​កូ​វីដ-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បរិច្ចាគ​ម៉ាស់​ការពារ​មាត់​ច្រមុះ ចំនួន​១៥០​ប្រអប់ និង​បន្ទះ អាល់កុល​ចំនួន​៨៥​ប្រអប់​ដល់​មន្ទីរពេទ្យ​ព្រះសីហនុ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ស៊ី​ប៊ី CB និង​ដំណោះស្រាយ​ធានារ៉ាប់រង​ផ្នែក​ឯកជន និង​ពាណិជ្ជកម្ម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន (https://cbgeneral.vip/) ឬ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន (https://www.facebook.com/cbgeneralinsurance/) ឬ ទូរសព្ទ​មក​ក្រុមហ៊ុន​ដោយ​ផ្ទាល់​តាមរយៈ​លេខ ០២៣ ៨៩០ ៩៩៩​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម