Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកស្រុកបរកែវចាក់វ៉ាក់សាំង​កូវីដ​១៩ដល់មន្រ្តីនគរបាល និងមន្រ្តីសុខាភិបាលចំនួន៣៦៤នាក់

បានផុស

នៅ

យោងតាមលោកស្រីវេជ្ជបណ្ឌិត ឡឹក ចន្ធី អនុប្រធានមន្ទីរពេទ្យ ទទួលបន្ទុកការងារបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកបរកែវ ​ខេត្តរតនគិរី ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានសម្រេចជោគជ័យ១០០ភាគរយហើយ គឺបានចាក់ដល់មន្ត្រីនគរបាលចំនួន ២០៤នាក់ និងមន្ត្រីសុខាភិបាលចំនួន១៦០នាក់ សរុបស្មើនិង ៣៦៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១នេះហើយ មន្ទីរពេទ្យបង្អែកស្រុកបរកែវក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី២ទៀត ហើយការផ្តល់វ៉ាក់សាំងនេះ គឺទៅដល់មន្ត្រីរាជការស៊ីវិល មានប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរង ស្មៀនឃុំ ឧទ្យានុរក្សបរិស្ថាន នៅទូទាំងខេត្តរតនគិរីផងដែរ។

សូមបញ្ចាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកបរកែវ ជាទីតាំងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីរាជការមកពីតាមបណ្តាស្រុក គឺស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម