Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់លើកទី៥៣ដល់កម្មករនិយោជិតជិត៤ពាន់ ដែលត្រូវព្យួរការងារដោយសារជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋាភិបាលបានបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតជិត៤ពាន់នាក់បន្ថែមទៀត ដែលត្រូវព្យួរការងារដោយសារជំងឺកូវីដ១៩ដើម្បីជួយសម្រាលបន្ទុកក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃជួនដល់បងប្អូនកម្មករ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅថ្ងៃទី១១មីនា នេះជាលើកទី៥៣ហើយដែលរដ្ឋាភិបាលបានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតដែលលើកនេះមានកម្មករបិយជិតចំនួន៣ ៩០៥ នាក់ នៅរោងចក្រ សហគ្រាសចំនួន២៣ក្នុងវិស័យកាត់ដេរ  និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការងារបានបន្តថា ចំពោះប្រាក់ឧបត្ថម្ភនេះគឺធ្វើឡើងតាមរយៈធនាគារឯកទេសវីងហើយត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន ១២១៥០០រៀលស្មើនឹង៣០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី១១ថ្ងៃដល់២០ថ្ងៃនិង១៦២០០០រៀលស្មើនឹង៤០ដុល្លារអាមេរិកសម្រាប់ព្យួរការងាររយៈពេលចាប់ពី២១ថ្ងៃដល់១ខែ។

ចំពោះបងប្អូនដែលព្រួរការងាររយៈពេល២ខែត្រូវបើកប្រាក់ឧបត្ថម្ភជា២លើកដោយលើកទី២ត្រូវបើកនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១។

ក្រសួងការងារបានបន្ថែមថា ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។

ក្រសួងបានបញ្ជាក់ថាដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស២៣មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រា សរបស់ខ្លួនជាបន្ទាន់ ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទី មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ២៧ នាទី មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ៣៦ នាទី មុន

ឃុំ ប៉ុណ្ណាដែត ចង់ឃើញយុវជនខ្មែរចេះមោទនភាពជាមួយការប្រកួតប្រជែងបែប Technology

Sokha Hotels

ព័ត៌មានពេញនិយម