Connect with us

ព័ត៌មានជាតិ

ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក ប្រកាស​ឲ្យ​បើក​ដំណើរការ​សាលា​ទាំង​១៩ ដែល​បាន​ផ្អាក​ជា​បណ្តោះអាសន្ន

បានផុស

នៅ

សៀម​រា​ប ៖ តាម​សេចក្ដីជូនដំណឹង​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក ចុះ​ថ្ង​ទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់​ថា ក្រោយ​ការស្រាវជ្រាវ និង​ពិនិត្យ​សំណាក​លើក​ទី​១ ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ លទ្ធផល គឺ​អវិជ្ជមាន កូ​វីដ -១៩ ទាំងអស់​នោះ ហេតុនេះ ដើម្បី​ជៀសវាង​ផលប៉ះពាល់​ដល់ ការសិក្សា​របស់​សិស្សានុសិស្ស និង មានការ​យល់ព្រម​ពី​ថ្នាក់ដឹកនាំ​ផង ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក សម្រេច​បើក​ដំណើរការ​ការសិក្សា​រប​ស់​សាលា​ទាំង​១៩ ជា​ធម្មតា​វិញ ដោយ​អនុវត្ត​តាម​វិធានការ ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា តាម​សំណើ​របស់​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​ពួក និង តាម​ការស្រាវជ្រាវ និង​ពិនិត្យ​សំណាក​លើក​ទី​១ ចំពោះ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ លទ្ធផល គឺ​អវិជ្ជមាន កូ​វីដ -១៩ ទាំង​អស់​នេះ មន្ទីរ​យល់ព្រម​តាម​សំណើ​របស់​ការិយាល័យ​អប់រំ​ស្រុក​ពួក ដើម្បី​ជៀសវាង​ផល​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស ប៉ុន្ដែ​ត្រូវ​អនុវត្ត​តាម​វិធានការ ៣​ការពារ ៣​កុំ ឲ្យ​បាន​ខ្ជាប់​ខ្លួន។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​០៩​ ខែមីនា​ ឆ្នាំ​២០២១​នេះ សាលារៀន​ចំនួន​១៩​កន្លែង នៅក្នុង​ឃុំ​ចំនួន​៤ ក្នុងនោះ​មាន ៖ ឃុំ​ខ្នាត ចំនួន​០៦ សាលា , ឃុំ​ពួក ចំនួន​០៥ សាលា , ឃុំ​សំរោង​យា ចំនួន​០៣ សាលា និង ឃុំ​កែវ​ពណ៌ ចំនួន ០៥ សាលា បានសម្រេច​បិទ​មិន​ឲ្យ​សិស្ស​ចូលរៀន​ជា​បណ្ដោះអាសន្ន ក្រោយពេល​ស្ដ្រី​ម្នាក់​ឆ្លង​ជំងឺ​កូ​វីដ​១៩ មកពី​ខេត្ដ​ព្រះសីហនុ ចូលក្នុង​សហគមន៍​នៅ​ស្រុក​ពួក​នោះ៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម