Connect with us

ព័ត៌មានជាតិ

គ្មានអ្នកជំងឺកូវីដ១៩ ត្រូវបាន រកឃើញនៅធនាគារឯកទេស វីង​

បានផុស

នៅ

​កាលពីពេល​ថ្មីៗ​នេះ ធនាគារ​ឯកទេស​វី​ង​បាន​សង្កេតឃើញថា ​មានការ​ចែករំលែក​នូវ​តារាងបញ្ជី​ទីតាំង​មួយចំនួន​ ដែល​ត្រូវ​បាន​យល់​ច្រឡំ​ថា​មាន​អ្នកជំងឺ​កូ​វីដ​១៩​ បាន​ទៅកាន់​ទីតាំង​ទាំងនោះ ហើយ​ក្នុង​តារាងបញ្ជី​ទីតាំង​នោះ​ ក៏​មាន​ទីតាំង​ការិយាល័យ​កណ្តាល​នៃ​ធនាគារ​ឯកទេស​វី​ង​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ។ ធនាគារ​ឯកទេស​វី​ង សូម​បដិសេដចោល​នូវ​ព័ត៌មាន​ខាងលើនេះ​ទាំងស្រុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការជូនដំណឹង​ពី​ក្រុមការងារ “Stop Covid” ក៏ដូចជា​ការសង្កេត​តាមដាន​ដោយផ្ទាល់​នៅ​ទីតាំង​ការិយាល័យ​កណ្តាល​នៃ​ធនាគារ​ឯកទេស​វី​ង គឺមាន​អតិជន​ម្នា​ក់បាន​ស្កែ​ន “Stop Covid” QR Code ហើយ​ទទួលបាន​សញ្ញា​ពណ៌​លឿង​។ អ្នក​ដែល​បាន​ស្កែ​ន “Stop Covid” QR Code ទទួលបាន​សញ្ញា​ពណ៌​លឿង មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​របស់​ធនាគារ​នោះឡើយ​។ ដោយ​អនុវត្តតាម ការណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួងសុខាភិបាល ធនាគារ​ឯកទេស​វី​ង​អនុញ្ញាត​ឲ្យ​តែ​អ្នក​ដែល​បាន​ស្កែ​ន “Stop Covid” QR Code ហើយ​ទទួលបាន​សញ្ញា​ពណ៌​បៃតង​ប៉ុណ្ណោះ ទើប​អនុញ្ញាត​ឲ្យ​ចូលក្នុង​បរិវេណ​ធនាគារ​។

​ធនាគារ​ឯកទេស​វី​ង បាន​អនុវត្តតាម​វិធានការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដោយ​តម្រូវឲ្យ​ភ្ញៀវ​គ្រប់រូប​ដែល​មក​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ធនាគារ ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព បាញ់​អាល់កុល​លាងដៃ វាស់​សីតុណ្ហភាព និង ពាក់​ម៉ាស់​ជា​ចាំបាច់​។

​ទន្ទឹមនឹង​នេះដែរ ធនាគារ​ឯកទេស​វី​ង​ ក៏​សូម​ឲ្យ​អតិថិជន​ទាំងអស់​ ដែល​មក​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​មិន​ថា​ ជា​នៅ​ការិយាល័យ​កណ្តាល ឬក៏​នៅតាម​ភ្នាក់ងារ​វី​ង​នានា​នៅ​ទូទាំងប្រទេស ចូលរួម​សហការ​និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​រួមគ្នា​ទប់ស្កាត់​ការចម្លង​បន្ត​ដល់​សហគមន៍​យើង​។ ធនាគារ​ឯកទេស​វី​ង​តែងតែ​សហការ​ជាមួយ​ស្ថានប័ណ្ណ​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ចូលរួម​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​៕

អត្ថបទពាណិជ្ចកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម