Connect with us

ព័ត៌មានជាតិ

ជនជាតិចិន១៥នាក់ត្រូវបានឃាត់ខ្លួន និងយកមកធ្វេី ចត្តាឡីស័កនៅខេត្តតាកែវនៅដើមខែមីនានេះ

បានផុស

នៅ

អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ​ បានចាប់ឃាត់ខ្លូនជនជាតិចិនចំនួន១៥នាក់នៅទីតាំងផ្សេងគ្នាយកមកធ្វេីចត្តាឡីស័កក្នុងមណ្ឌលឯទីរួមខេត្តតាកែវ នៅដេីមខែមីនា​  ឆ្នាំ២០២១​នេះ​។ 

ការឃាត់ខ្លូនលេីកទី១ធ្វេីឡេីងកាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១​ ដោយសម្ថកិច្ចស្រុកព្រៃកប្បាស ចំពេលដែលជនជាតិចិនបានព្យាយាមគេចចេញពីតំបន់ប្រជុំជនកោះធំ​  ដែលមានគ្នា០៩នាក់កំពុងស្ពាយកាបូបដើរនៅលើផ្លូវលេខ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់នេះ គឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយកាបូបបានដើរ លើផ្លូវលេខ ១២៩ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។​

ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត នឹងបានបញ្ជូនជនជាតិចិនទាំង៩នាក់នោះ មកដាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ។ 

ដោយឡែក១ករណីផ្សេងទៀតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១​ សមត្ថកិច្ចតំបន់​ប្រតិបត្តិការ​សឹករងតាកែវ​ បានចាត់​តាំងកម្លាំងដេីរល្បាតាមតព្រំដែន កម្ពុជា​-វៀតណាម​ ក្នុងភូមិសាស្ត្រកងអនុសេនាធំទី២  តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ​ សហការជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ បានឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់បន្ថែមទៀត មានប្រុស ០៥នាក់និងស្រី ០១នាក់​ ដែលកំពុងលួចឆ្លងព្រំដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ​ និងបានបញ្ជូនទៅធ្វេីចត្តាឡីស័ក​នៅសណ្ឋាគារ៧Day ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ​។ 

បច្ចុប្បន្នមានជនជាតិចិន១៥នាក់កំពុងដាក់ឲ្យធ្វេីចត្តាឡីស័កនៅកន្លែងពីរផ្សេងគ្នាក្នុងក្រុងដូនកែវ​ តែយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរពាកព័ន្ធទៅលេីលទ្ធផលតេសវិជ្ជមាន ឬអវិជ្ជមានជំងឺកូវីត១៩នោះនៅឡេីយទេ៕​

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម