Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អប់រំ ៖ កាយរឹទ្ធិជាតិកម្ពុជា ចូលរួមអភិវឌ្ឍន៍កុមារ និងយុវជន ក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម

បានផុស

នៅ

លោក សេរី ជំនះ រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា កាយរឹទ្ធិ​ជាតិ​កម្ពុជា បាន​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ដល់​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា គោលនយោបាយ​ជាតិ​ស្តីពី​ការសិក្សា​ពេញ​មួយជីវិត និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ សំដៅ​រួមចំណែក​អភិវឌ្ឍន៍​កម្មវិធី​សម្រាប់​កុមារ និង​យុវជន​កម្ពុជា ឱ្យ​មាន​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា និង​ជំនាញ​សតវត្ស​ទី ២១ ឆ្លើយតប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​បរិវត្ត​កម្ម​ឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើស​ពី​នេះ​កាយរឹទ្ធិ​ជាតិ​កម្ពុជា ​បាន​ចូលរួម​អភិវឌ្ឍន៍​កុមារ និង​យុវជន​ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវ​អារម្មណ៍ ផ្លូវ​សង្គម និង​ផ្លូវចិត្ត ដើម្បី​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ ពលរដ្ឋ​សកម្ម និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ជា​សមាជិក​សកម្ម​ក្នុង​ការ​រក្សា​សន្តិភាព និង​អភិវឌ្ឍន៍​សហគមន៍​ជាតិ និង​អន្តរជាតិ។

ថ្លែង​នៅ​ក្នុង​ការ​បោះ​ជំរំ​កាយរឹទ្ធិ​រៀមច្បង​ថ្នាក់​ជាតិ​លើក​ទី ២ ចាប់ពី​ថ្ងៃ​ទី ​១ ដល់​ថ្ងៃទី​ ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ​វិទ្យាស្ថាន បច្ចេកវិទ្យា​កំពង់​ឈើទាល ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ លោក​បាន​បន្ត​ថា គោលបំណង នៃ​ការ​បោះ​ជំរំ​កាយរឹទ្ធិ​រៀមច្បង​ថ្នាក់​ជាតិ លើក​ទី ២ រៀបចំ​ឡើង​ដើម្បី​អភិវឌ្ឍន៍​កាយរឹទ្ធិ​រៀមច្បង ឱ្យ​មាន​សក្តានុពល​ភាព​ពេញលេញ​ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវ​សង្គម ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ដើម្បី​ឱ្យ​ក្លាយទៅជា​កុមារ​ល្អ មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​សិក្សា និង​ជា​សមាជិក​សកម្ម​នៅ​ក្នុង​សាលារៀន​គំរូ និង​សហគមន៍​តាម​មូលដ្ឋាន​រស់នៅ​របស់​ខ្លួន។

លោក​បាន​បន្ត​ទៀត​ថា ការ​បោះ​ជំរំ​កាយរឹទ្ធិ​រៀមច្បង​ថ្នាក់​ជាតិ លើក​ទី ២ បាន​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ ២០២៤-២០២៨ ដែល​បាន​កំណត់​យក​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ទទួលបាន​ការអប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណធម៌​ និង​សមធម៌ និង​ការលើកទឹកចិត្ត​យុវជន​ឱ្យមាន​គំនិត​ផ្ដួចផ្ដើម គំនិត​ច្នៃប្រឌិត គំនិត​បង្កើត​ថ្មី និង​ស្មារតី​សហគ្រិនភាព។

ជាមួយ​គ្នា​នេះ​ដែរ “​ការបោះ​ជំរំ​កាយរឹទ្ធិ​រៀមច្បង​ថ្នាក់ជាតិ លើក​ទី​ ២” នឹង​ផ្តល់​ផល​ជះ​ដល់​ការ​រៀន ការ​បង្រៀន និង​សហគមន៍ ដូចជា​ ផលិត​បាន​នូវ​ធនធាន​យុវជន​ឱ្យ​មាន​សក្ដានុពល​ពេញលេញ​លើ​បំណិន​សម្បទា កាយសម្បទា វិជ្ជា​សម្បទា ចរិយា​សម្បទា ជំនាញ​ទន់ បំណិន​ជីវិត បំណិន​ច្នៃប្រឌិត បំណិន​រស់នៅ និង​ធ្វើការ​ជា​ក្រុម បំណិន​ផ្នែក​តន្ត្រី និង​សិល្បៈ និង​មាន​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន អភិវឌ្ឍន៍​សង្គម​ជាតិ និង​សហគមន៍​របស់​ខ្លួន។

ផលិត​បាន​នូវ​ធនធាន​យុវជន​ដែល​មាន​ឥទ្ធិពល​ដល់​ការ​កែប្រែ​ឥរិយាបថ​សិក្សា​របស់​យុវជន​ដទៃ​ទៀត លើ​ការ​យកចិត្តទុកដាក់​ក្នុងការ​សិក្សា​រៀនសូត្រ គោរព​ឪពុក​ម្តាយ និង​ចាស់ព្រឹទ្ធាចារ្យ​ ផលិត​បាន​នូវ​ធនធាន​យុវជន​ឆ្នើម និង​ឈានមុខ​ក្នុង​ការងារ​គាំទ្រ​សាលារៀន ការបង្កើត​ភាពជា​គំរូ​ល្អ​ដល់​មិត្ត​ដទៃ​ទៀត និង​មាន​បំ​ណិ​ន​ចែករំលែក​បទ​ពិសោធ​ បង្ហាត់បង្រៀន និង​អប់រំ​ដល់​មិត្តភ័ក្ដិ​របស់​ខ្លួន។

ផលិត​បាន​នូវ​ធនធាន​យុវជន​ប្រកបដោយ​គំនិត​ច្នៃប្រឌិត ចេះ​ដោះស្រាយ​បញ្ហា ថែរក្សា​បរិស្ថាន​ធម្មជាតិ​ប្រពៃណី​វប្បធម៌ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សហគមន៍​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​ថា​ ការបោះ​ជំរំ គឺជា​សកម្មភាព​មួយ នៃ​កម្មវិធី​យុវជន ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​កុមារ​ និង​យុវជន ជាពិសេស​អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ។ ជា​ការ​ពិត “​ការ​បោះ​ជំរំ​” គឺជា​សាលារៀន​ចល័ត និង​ថ្នាល​អប់រំ​តាម​វិធីសាស្ត្រ​រៀន​ដោយ​អនុវត្ត​ជាក់ស្ដែង (Learning by Doing) ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​អប់រំ​យ៉ាង​សម្បូរ​បែប មាន​ភាព​ទាក់ទាញ និង​បង្ក​លក្ខណៈ​សប្បាយរីករាយ​សម្រាប់​កុមារ និង​យុវជន តាមរយៈ​ជីវភាព​រស់នៅ​ក្នុង​ប្រព័ន្ធ​កង​ល្បាត ​(Patrol System) និង​វិធី​កាយរឹទ្ធិ​កម្ម (Scout Methods)។ ការ​បោះ​ជំរំ គឺជា​សកម្មភាព​អប់រំ​បំណិន​ជីវិត ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ចលនា​កាយរឹទ្ធិ ក៏​ដូចជា​ចលនា​យុវជន​នានា ពីព្រោះ​វិធីសាស្ត្រ​អប់រំ​បែប​បោះជំរំ​នៅ​តាម​ទីវាល ​(Out-door Activities) គឺជា​ថ្នាល​អប់រំ​ផ្លូវចិត្ត​សម្រាប់​កុមារ យុវជន និង​មនុស្ស​ពេញវ័យ ដ៏​មាន​ប្រសិទ្ធភាព។ ការបំពាក់​កន្សែង​ចូល​ជា​សមាជិក ​នៃ​ចលនា​កាយរឹទ្ធិ គឺ​មិន​សំដៅ​ទៅ​លើ​ការ​ស្លៀកពាក់ “​ឯកសណ្ឋាន​កាយរឹទ្ធិ​” នោះ​ទេ។

លោក​បាន​បន្ថែម​ថា​ «ផ្ទុយទៅវិញ បើ​បុគ្គល​ម្នាក់​គ្រាន់​ពាក់​កន្សែង​កាយរឹទ្ធិ និង​មាន​សម្ពាយ​លើ​ខ្នង​ក្នុង​ដំណើរ​ផ្សងព្រេង​តាម​ទីវាល​ (Hiking/Trek) ហើយ​បាន​ចូលរួម​ធ្វើ​សកម្មភាព​អំពី​ល្អ និង​រស់នៅ​តាម​វិធី​កាយរឹទ្ធិ​កម្ម បុគ្គល​រូប​នោះ នឹងត្រូវ​ចាត់ទុកថា​ជា​សមាជិក​កាយរឹទ្ធិ​យ៉ាង​ពិត​ប្រាកដ។ ម្យ៉ាង​វិញ​ទៀត បើ​មានតែ​ឯកសណ្ឋាន​កាយរឹទ្ធិ ហើយ​មិនបាន​ចូលរួម​បោះជំរំ​នោះ​ទេ​ ពួកគេ​នឹង​មិន​យល់​ច្បាស់​អំពី​គុណ​តម្លៃ និង​ឧត្ដមគតិ​កាយរឹទ្ធិ​»។

លោក​រដ្ឋលេខាធិការ បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ ១៩៩៩ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​គរុ​គណ នៃ​កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា ចលនា​កាយរឹទ្ធិ​នៅ​កម្ពុជា​ ត្រូវបាន​បង្កើត​ឡើងវិញ តាមរយៈ​មហាសន្និបាត​លើក​ទី​១ នៅ​ថ្ងៃទី​ ២៦-២៧ ខែមេសា ឆ្នាំ​ ២០០៦ និង​ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​ពិភពលោក​ នៃ​ចលនា​កាយ​រឹ​ទិ្ធ នៅ​ថ្ងៃទី ​១ ខែកក្កដា ឆ្នាំ​ ២០០៨។ បច្ចុប្បន្ន កាយ​រឹ​ទិ្ធ​ជាតិ​កម្ពុជា មាន​សមាជិក​ចំនួន ១៨០ ០០០ នាក់ ស្រី ៨៨ ១៥០ ​នាក់ ស្មើនឹង​ ៤៨,៩៧% ព្រមទាំង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​អប់រំ និង​អភិវឌ្ឍន៍​កុមារ​ និង​យុវជន តាមរយៈ​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ និង​ការអប់រំ​បែប​កាយ​រឹ​ទិ្ធ​កម្ម​ដ៏​មាន​ប្រសិទ្ធភាព ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការ​អប់រំ​នៅ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម