ចុះ​ផ្អាក បណ្តា​ក្លឹប​កម្សាន្ដ និង​ខារ៉ាអូខេ កន្លែង​ម៉ាស្ស​ ក្នុង​ក្រុង​សិរីសោភ័ណ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចុះ​ផ្អាក បណ្តា​ក្លឹប​កម្សាន្ដ និង​ខារ៉ាអូខេ កន្លែង​ម៉ាស្ស​ ក្នុង​ក្រុង​សិរីសោភ័ណ

បានផុស

នៅ

គណៈបញ្ជាការ​ឯកភាព ក្រុង​សិរីសោភ័ណ បាន​ចុះ​ធ្វើការ​ផ្អាក KTV ក្លឹប​កម្សាន្ត បៀរ​ហ្កា​ឌិន និង បណ្តា​ក្លឹប​កម្សាន្ត កន្លែង​ម៉ាស្សា ត្រូវ​បាន​កម្លាំង​ចម្រុះ​ចុះ​បិទ​ជា​បណ្តោះអាសន្ន ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល ពេល​ដែល​មេរោគ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ម​ក​ដល់​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហ៊ឹល​ រ៉ា​យ៉ា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​បន្តធ្វើ​ការចុះ​ត្រួតពិនិត្យ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​វិធាន​សុវត្ថិភាព​ សម្រាប់​អាជីវកម្ម​សេវាកម្ម​ទូទាំង​ក្រុង​សិរីសោភ័ណ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូល​ក្នុង​សហគមន៍ និង​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ ស្តីពី​ការ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក្លឹប​កម្សាន្ត​។​

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​ក្រុម​ការងារ ​ក៏បាន​ណែនាំ​ឲ្យ​រាល់​អាជីវកម្ម​អាហារដ្ឋាន ភោជនីយដ្ឋាន​ ដែល​មាន​ត​ន្រី្ត​ចាក់​កំដរ​មេត្តា​ធ្វើការ​ផ្អាក​សកម្មភាព​មាន​ភ្លេង​កំដរ​ ក្នុង​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ចាប់​ពី​ពេល​នេះ​តទៅ​សិន ហើយ​ចំពោះ​អាជីវកម្ម​ម៉ាស្សា​តាម​ផ្ទះល្វែង ក្រុមការងារ​បាន​ស្នើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើការ​ផ្អាក​ប្រកប​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ផង​ដែរ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នៅ​ក្នុង​សហគមន៍​នេះ​ផង​ដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ រដ្ឋបាលខេត្តតាកែវ ណែនាំ ស្ថាប័នពាក់ព័ន្ធបន្តអនុវត្ត សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ សម្តេច តេជោឲ្យបានម៉ឺងម៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services