Connect with us

ព័ត៌មានជាតិ

ផ្នែកសុខាភិបាល បានយកសំណាកមន្ត្រី ដែលមានការពាក់ព័ន្ធ នៅក្រសួងបរិស្ថាន រួចរាល់ហើយ

បានផុស

នៅ

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និ ងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីម្សិលមិញ បានស្នើឲ្យមន្ត្រីរាជការ ដែលមានការពាក់ព័ន្ធទៅនិងមន្ត្រីមួយរូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ ទៅយកសំណាកនៅទីស្ដីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន ដើម្បីឲ្យមន្ត្រីរាជការ ចូលយកសំណាកនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញមន្ត្រីមួយរូបវិជ្ជមានជំងឺកូវីដ-១៩។

តាមរយៈសារជាសំឡេងតាមបណ្ដាញតេឡេក្រាម ដែលយើងទទួលបាន លោក នេត្រ ភក្រ្តា បានអះអាងថា មានមន្ត្រីក្រសួងបរិស្ថានមួយរូបដែលធ្វើការនៅផ្នែក…មានវិជ្ជមានកូវីដ-១៩ ដូច្នេះប្រសិនបើបងប្អូនណាមានពាក់ព័ន្ធដោយផ្ទាល់ជាមួយគាត់ នឹងមានការសង្ស័យ ត្រូវអញ្ជើញមកយកសំណាកកូវីដ- ១៩ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ចាប់ផ្ដើមពីម៉ោង០៨ព្រឹក នៅទីស្ដីការក្រសួងជាន់ក្រោម។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៦២នាក់ទៀត។ ក្នុងនោះ មានករណីឆ្លងសហគមន៍ចំនួន៦០នាក់ និងអ្នកដំណើរពីបរទេសចំនួន០២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ នៅភ្នំពេញចំនួន២៨ នាក់, នៅកំពង់ធំចំនួន១នាក់, នៅកណ្ដាលចំនួន១៦នាក់, នៅព្រៃវែងចំនួន៧នាក់, និងនៅកោះកុងចំនួន៨។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១នេះដែរ កម្ពុជាអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២២៥ នាក់ និងជាសះស្បើយចំនួន៦១៩នាក់ និងមានអ្នកស្លាប់ចំនួន០១នាក់៕

អត្ថបទ៖ កោះកែវ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម