Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន​គ្រប់​រាជធានី​ខេត្ត​ បើក​នូវ​របប​សន្តិសុខ​សង្គម​តាម​សាខា​ធានា​គារ​អេ​ស៊ីលីដា និង​កាណាឌីយ៉ា​បាន​ថ្ងៃនេះ​

បានផុស

នៅ

បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​បេ​ទា​ជាតិ​អតីតយុទ្ធជន នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្តីពី​ការបម្រើ​សេវា​បើក​ផ្តល់​របប​សន្តិសុខ​សង្គម ប្រចាំ​ខែមីនា ឆ្នាំ​២០២១ លើក​ទី​១ ជូន​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២ មីនា ឆ្នាំ​២០២១​នេះ​នៅតាម​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​កាណាឌីយ៉ា ក​.​អ ទូទាំងប្រទេស​។

សេចក្តីជូនដំណឹង​នៃ​របប​បេ​ទ្បា​ជាតិ​បាន​បញ្ជាក់ថា ចំពោះ​គ្រប់​បងប្អូន​អតីតយុទ្ធជន​ទូទាំងប្រទេស​កម្ពុជា​អាច ​បើក​របប​សន្តិសុខ​សង្គម​បាន​តាមរយៈ​ធនាគារ​ពីរ​កន្លែង​ គឺ ធនាគារ​អេ​ស៊ីលីដា និង ធនាគ​សរ​កាណាឌីយ៉ា នៅថ្ងៃនេះ​សម្រាប់​ខែ​មិនា​ឆ្នាំ​២០២១​លើក​ទី​១​ពីថ្ងៃ​ទី​១២ មិនា​នេះ​តទៅ​។ បងប្អូន​អ​តីត​យុទ្ធជន នៅ​តាម​បណ្តា​ខេត្ត​ទាំង​២៤​ អាច​បើក​របប​សន្តិសុខ​សង្គម​នៅតាម​គ្រប់​ធនាគារ​អេ​ស៊ី​លីដា​ចាប់ពី​ព្រឹក​ថ្ងៃទី​១២ មីនា​ឆ្នាំ​២០២១​តទៅ ។ ដោយឡែក​សម្រាប់​បងប្អូន អតីត​យុទ្ធជន នៅ​រាជធានី​អាច​បើក​របប​សន្តិសុខ​សង្គម​នៅ​តាម​គ្រប់​សាខា​ធនាគារ​កាណាឌីយ៉ា ក .​អ បាន​នៅ​ទូទាំង​ប្រទេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សរុប​មក​ក្រសួង​សង្គមកិច្ច​បាន​អនុវត្ត​គោលការណ៍​ដ៏​ល្អ​នេះ​ ក្រោយ​មាន​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​បងប្អូន​អ​តី​ត​យុទ្ធជន​កាន់តែ​ងាយស្រួល ​ក្នុង​ការបើក​របប​សន្តិ​សុខ​សង្គម​សម្រាប់​ដោះស្រាយ​ជីវភាព​រៀងៗ​ខ្លួន​បាន​មួ​យក​ម្រឹត​ថែមទៀត​ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៣ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម