Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ប្រគល់​ឧបករណ៍​មួយចំនួន​សម្រាប់​បម្រើ​ឲ្យ​ការ​ត្រួតពិនិត្យ​ជាតិ​អាកុល ជូន​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ​ ៖ ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​ការត្រួតពិនិត្យ​ជាតិ​អាកុល​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ មួយចំនួន ត្រូវបាន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង ប្រគល់​ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​យកទៅ​ប្រើប្រាស់​លើ​ការអនុវត្ត​ការងារ ត្រួតពិនិត្យ​ជាតិ​អាកុល​ទៅលើ​អ្នកបើកបរ​យាន្ត​យន្ត​គ្រប់​ប្រភេទ​នៅក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​ឧបករណ៍​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៥​ ខែវិច្ឆិកា ​ឆ្នាំ២០២០ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ។

ឧបករណ៍​ដែល​បាន​ឧបត្ថម្ភ​ដោយ​លោក​ឃួ​ង ស្រេង​ខាងលើនេះ រួមមាន​ម៉ាស៊ីន​សំរាប់​វាស់​ជាតិ​អាកុល​ចំនួន ១៦​គ្រឿង ម៉ាស៊ីន​ព្រី​ន​លទ្ធផល​ជាតិ​អាកុល​ចំនួន ១៦​គ្រឿង​និង​បំពង់​ផ្លុំ​ចំនួន​៥០០​បំពង់។

លោក​ឃួ​ង ស្រេង​ នៅក្នុង​ឱកាស​នោះ​បាន​មានប្រសាសន៍​ណែនាំ​ដល់​កងកម្លាំង​សមត្ថកិច្ច​ប៉ូលិស​ទាំងអស់​ត្រូវ​បន្ត​ដាក់​គោលដៅ​ដើម្បី​ពិនិត្យ​ជាតិ​អាកុល និង​បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ចេ​វ ហាក់ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្ត​ដាក់របស់លោក​ឃួ​ង ស្រេង ដែល​បានប្រគល់​នូវ​ឧបករណ៍​សម្រាប់​វាស់​ជាតិ​អាល់កុល​មួយ​កំ​ប្លេ​​មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បទល្មើស​គ្រប់​ប្រភេទ បាន​ថយ​ចុះ ចំណែកឯ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​ខូច​ចុះ​ជាមួយគ្នានេះ​ផងដែរ​៕
ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម