Connect with us

ព័ត៌មានជាតិ

លោកស្រី​ ឱ​ វណ្ណឌី​ បដិសេធថា​ វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា​ផលិត​នៅ​ឥណ្ឌា​មិនបាន​បង្ក​ឲ្យ​មាន​ដុំ​កំណក​ឈាម​ក្នុង​សរសៃឈាម​ធ្ងន់ធ្ងរ​ទេ

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បដិសេដ​ទៅនឹង​ការលើក​ឡង​ថា​ការ​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស​នេ​កា​ផលិត​នៅ​ឥណ្ឌា​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ចាក់​ដោយ​ធ្វើ​ឲ្យ​មាន​ដុំ​កំណក​ឈាម​ក្នុង​សរសៃឈាម​ធ្ង​ន់ធ្ង​រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សារ​ជា​សំឡេង​តាម​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​នេះ លោកស្រី​បាន​បញ្ជាក់ថា «​ខ្ញុំ​សូម​គោរព​អនុញ្ញាត​ដល់​បងប្អូន​សាធារណជន​ថា​ កុំ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ទៅលើ​បញ្ហា​ដែល​បាន​ផ្សាយ​ដោយ​វិទ្យុ​ហ្វ្រ​ង់​អាំងទែ​រណាល់​សូ​ណា​ល់​ដែល​បាន​និយាយ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ក្រោយពី​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្ស​នេ​កា​ដែលមាន​ដុំ​កំណក​ឈាម​ក្នុង​សរសៃឈាម​ធ្ង​ន់​ធ្ង​រ​ដែល​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​អឺរ៉ុប​បាន​ផ្អាក​ការប្រើប្រាស់​»​។

លោកស្រី​បាន​ពន្យល់​ថា ​«​ខ្ញុំ​សូម​បញ្ជាក់​ថា ​ប្រភេទ​វ៉ាក់សាំង​ដែល​យើង​ទទួល​បាន​ពី​មជ្ឈមណ្ឌល​កូវ៉ាក់​ដែល​សម្របសម្រួល​ដោយ​អង្គការ​សុខភាព​ពិភពលោក​ទទួល​បាន​ក​ន្ល​ង​ទៅ​នេះហើយ​កំពុង​ដំណើរការ​ចាក់​ជួន​ដល់​ពលរដ្ឋ​យើង​នេះ​គឺជា​ប្រភេទ​វ៉ាក់សាំង​ដែល​មាន​ឈ្មោះ​ថា​ កូ​វី​ល​សែ​ល​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ដោយ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ផលិត​ពី​អា​អា​ស្ត្រា​ហ្សេ​នេ​កា​ មិនមែន​ផលិត​នៅ​អង់គ្លេស​ទេ​ ហើយ​ឥឡូវ​មាន​ប្រជាពលរដ្ឋ​យើង​មានការ​ភ័ន្តច្រឡំ​ថា ​វ៉ាក់សាំង​នេះ​មកពី​ប្រទេស​អង់គ្លេស​»​។

លោកស្រី​បាន​បន្ថែម​ថា ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា​ដែល​កំពុងមាន​បញ្ហា​នៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំ​នួ​ននោះ​គឺជា​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​អង់គ្លេស​ទេ​ ហើយ​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​ផ្អាក​ការប្រើប្រាស់​និង​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​មកដល់ពេលនេះ​តាម​ការ​បញ្ជាក់​របស់​អង្គារ​សុខភាព​ពិភពលោក​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា​ផល​កិត​នៅ​ឥណ្ឌា​បាន​ចែកវ៉ាក់សាំង​នេះ​ទៅលើ​បណ្តា​ប្រទេស​នៅ​លើ​សកលលោក​ជាង​៥០០​លាន​ដូ​ស​រួចហើយ ​ក្នុងចំណោម​វ៉ាក់សាំង​ទាំងនេះ​អង្គការ​មិនទាន់​ទទួល​របាយការណ៍​ថា មាន​ប្រតិកម្ម​ខ្លាំង​ឬក៏​មាន​បញ្ហា​អ្វី​ធំដុំ​នៅឡើយ​ទេ​ព្រោះថា​មុននឹង​ប្រ​ប្រាស់​វ៉ាក់សាំង​នេះ​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​។

លោកស្រី​បាន​បញ្ជាក់​បន្ថែមថា ​វា​ជាហេតុ​ការណ៍​ដែល​កើតឡើង​ជាន់​ដាន​គ្នា​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ថា ​ការប្រើ​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​មាន​កំណក​ឈាម​ក្នុង​ស​សរសៃឈាម​ធ្ងន់ធ្ងរ​ព្រោះ​វ៉ាក់សាំង​ផលិត​នៅ​ឥណ្ឌា​ទទួល​អាជ្ញា​ប័ណ្ណ​ពី​អង់គ្លេស​មានឈ្មោះ​ថា​កូ​វី​ល​សែ​ល​។​ដូចនេះ​សូម​ប្រជាពលរដ្ឋ​កុំ​មានការ​យល់ច្រឡំ​បន្តទៀត​មិនមែន​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​អង់គ្លេស​នោះទេ​។

លោកស្រី​បាន​លើក​ឡើង​ទៀត​ថា ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​គឺជា​ការចាំបាច់​សម្រាប់​ប្រយុទ្ធ​ជាមួយនឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ​ដែល​យើង​កំពុងតែ​មានការ​ព្រួយបារម្ភ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផងដែរ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម