Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ណេង​ ចែក​អំណោយ​ដល់​បងប្អូន​កម្មករ​ក្រុមហ៊ុន​ស៊ិន​ទ្រី​ចំនួន ៣៩​នាក់

បានផុស

នៅ

កំពង់ចាម ៖ ដោយ​ទឹកចិត្ត​សប្បុរស និង​ជាការ​ចូលរួមចំណែក​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម និង​លោកជំទាវ លាង វួ​ច​ឆេង បាន​ឧបត្ថម្ភ​អំណោយ​ជា​ថវិកា និង​ស្បៀងអាហារ ដល់​បងប្អូន​កម្មករ របស់​ក្រុមហ៊ុន ស៊ិន​ទ្រី ចំនួន ៣៩​នាក់ ដែល​កំពុង​ប្រមូល​សំរាម នៅក្នុង​ក្រុង​កំពង់ចាម ។ អញ្ជើញ​ចូលរួម ក្នុង​ពិធី​នោះ មាន​លោកជំទាវ កុល ធាន​រិ​ន អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម និង​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក្នុង​ខេត្ត ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាស​នោះដែរ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករ​ទាំង​អស់ សូម​យកចិត្តទុកដាក់ ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន ជាពិសេស ការប្រមែប្រមូល​ប្រមូល​សំរាម យក​ទៅ​ទុកដាក់​ឲ្យ​ទាន់​ពេល​វេលា ជៀសវាង​ការ​គរ​ចោល ដែល​នាំ​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ពីព្រោះថា មានតែ​បងប្អូន​ទេ ជា​អ្នក​កម្លាំង ដ៏​សកម្ម ក្នុងការ​រួមចំណែក​ថែរក្សា​អនាម័យ និង​បរិស្ថាន នៅក្នុង​ក្រុង​កំពង់ចាម ឲ្យ​បានល្អ​ប្រសើរ​នោះ ។ ក្រៅពីនោះ ក៏​សូម​ឲ្យ​បងប្អូន​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន លើ​សុខភាព​ខ្លួនឯង ផងដែរ ជាពិសេស ការរៀបចំ​ខ្លួនប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ចុះ​បំពេញបេសកកម្ម ក្នុងតួនាទី ជាប្រចាំ​ថ្ងៃនោះ ។ ដោយឡែក ក្នុងស្ថានភាព ដែល​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា​យើង មានការ​រំខាន ពី​មេរោគ​កូ​វីដ ១៩ នោះ អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម បាន​ក្រើនរំលឹក ដល់​បងប្អូន​កម្មករ ក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ​បន្ត​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ជាពិសេស ការយកចិត្តទុកដាក់ អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ខ្លួន តាមរយៈ យុទ្ធសាស្ត្រ «៣​ការពារ និង ៣​កុំ​» របស់​សម្តេច​តេ​ជោ សែន និង​វិធាន​ការណែនាំ របស់​ក្រសួងសុខាភិបាល ផងដែរ។

សូមបញ្ជាក់ថា អំណោយ​ថវិកា និង​ស្បៀងអាហារ របស់ ឯកឧត្ដម ហ៊ុន ណេង និង​លោកជំទាវ​សម្រាប់​កម្មករ​ទាំង ៣៩​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ អង្ករ ៣៥​គ​.​ក្រ មី ១​កេស និង​ថវិកា ៥​ម៉ឺន​រៀល។

គួរ​កត់​សម្គា​ល់ ផងដែរ ជា​រៀងរាល់ឆ្នាំ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោកជំទាវ លាង វួ​ច​ឆេង តែងតែ​រៀបចំ​នូវ​អំណោយ​ជា​ថវិកា និង​ស្បៀងអាហារ បន្តិចបន្តួច ដើម្បី ជាការ​រួមចំណែក​ដោះស្រាយ​ជីវភាព ក៏ដូចជា ការលើកទឹកចិត្ត ទៅដល់​បងប្អូន​កម្មក​រ ផងដែរ៕

អត្ថបទ និង រូបភាព លោក ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម