Connect with us

ព័ត៌មានជាតិ

បុគ្គល​ណា​មិន​ពាក់​ម៉ា​ស ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ជា​ប្រាក់​ពី ២០​ម៉ឺន ទៅ ១​លាន​រៀល

បានផុស

នៅ

​បុគ្គល​ណា​ ដែល​មិន​ពាក់​ម៉ាស​នៅ​តាម​ទីកន្លែង​ ដែល​កំណត់​ដោយ​ក្រសួងសុខាភិបាល ​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ជា​ប្រាក់​ពី ២០​ម៉ឺន ទៅ ១​លាន​រៀល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​អនុក្រឹត្យ​ថ្មី​ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ត្រង់ចំណុច​មាត្រា​ទី​១៩​ បាន​ចែងថា​ ត្រូវធ្វើ​ការព្រមាន​និង​ធ្វើ​ការណែនាំ​ដោយ​មន្ត្រី​សុខាភិបាល​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស​ដូច​មាន​ចែង​ក្នុង​មាត្រា​៥​ឬ​កាតព្វកិច្ច​ថែរក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដូច​មានចែង​ ក្នុង​មាត្រា​៧​នៃ​អនុក្រឹត្យ​នេះ​។ ​ក្នុង​ករណី​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល​ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរ​កាលពី​២០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល​។ ត្រូវធ្វើ​ការព្រមាន​និង​ធ្វើការ​ណែនាំ​ដោយ​មន្ត្រី​សុខាភិបាល​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចំពោះ​អ្នកទទួលខុសត្រូវ​ ក្នុង​ការ​រៀបចំ​ជួបជុំ​មនុស្ស​ឬ​សកម្មភាព​សង្គម​ដទៃ​ទៀត​ ដែល​មិន​គោរព​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដូច​មានចែង​ ក្នុង​មាត្រា​ទី​៧​នៃ​អនុក្រឹត្យ​នេះ​។ ​ក្នុងករណី​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល ​ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរ​កាលពី​១​លាន​រៀល​ទៅ​៥​លាន​រៀល​។

​ក្រសួង​ស្ថាប័ន​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ អាច​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​បន្ថែម​ដូច​មាន​ចែង​ក្នុង​មាត្រា​៤​នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នឹង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ចំពោះ​អ្នកទទួលខុសត្រូវ​ ក្នុង​ការ​រៀបចំ​ការ​ជួប​ជុំ​មនុស្ស​ឬ​សកម្មភាព​សង្គម​ដ៏ទៃទៀត​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ខាងលើ​។​

​គួរ​បញ្ជាក់​ថា​ ច្បាប់​ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ​ត្រូវ​បាន​ប្រកាស់​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ចាប់ពី​ថ្ងៃទី​១១​មីនាឆ្នាំ​២០២១​តទៅ​។ ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​តាក់តែង និង​ អនុម័ត​ជា​ច្បាប់​ប្រញាប់ ដើម្បី​យក​ទៅ​អនុវត្ត​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ច្បាប់​នេះ បានកំណត់​ពិន័យ​អ្នក​បំពាន​វិធាន​ការពារ​ជំងឺ​កូ​វីដ​១៩​ពី​ចន្លោះ​១​លាន​ដល់​២០​លាន​រៀល និង​អាច​ត្រូវ​ជាប់ពន្ធនាគារ​ពី​៦​ខែ​រហូតដល់​២០​ឆ្នាំ​ឯណោះ​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់ទៀតនៅខេត្តព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម