Connect with us

ព័ត៌មានជាតិ

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ​១០​លាន​រៀល​ជូន​ស្ត្រី​ប៉ូលិស​ ដែល​បំបៅ​កូន​ក្នុង​ពេល​បំពេញការងារ

បានផុស

នៅ

​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​១០​លាន​រៀល​ជូន​ស្ត្រី​ជា​ប៉ូលិស​នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង ដែល​បំបៅកូន​ក្នុងពេល​បំពេញការងារ​ជា​ការ​លើកទឹកចិត្ត​ដល់​ស្ត្រី​រូបនេះ​ ដែល​បាន​បំពេញ​កាតព្វកិច្ច​ជា​ម្តាយ​ផង​និង​បំពេញការងារ​ជូន​ជាតិ​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នា​ល្ងាច​ថ្ងៃ ទី​១២ ខែមីនា ឆ្នាំ​២០២១ ក្នុងនាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​បានប្រគល់ ថវិកា​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០ លាន​រៀល​ឧបត្ថម្ភ​ជូន​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ ដែល​បាន​បំបៅ​កូន​ប្រុស​អាយុ​១​ឆ្នាំ​២​ខែ​ ក្នុង​ឯកសណ្ឋាន​នគរបាល​កាលពី​ថ្ងៃទី​០២ ​ខែ​មីនា ​ឆ្នាំ​២០២១​ កន្លងមក នេះ​ក្នុង​ពេល​បំពេញភារកិច្ច​ចុះ​អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​លោក ម៉ុម សារឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្នុងនាម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​ស្ត្រី​ម្នាក់​ជា​មាតា​ម្នាក់ និង ជា​ជីដូន​មួយរូប ដែល​យល់ដឹង​ច្បាស់​ពី​ជីវិត​ជា​ស្ត្រី និង ការ​មានកូន​ការយកចិត្តទុកដាក់ ក្នុងការ​ចិញ្ចឹម​បីបាច់​និង​ការថែទាំ​កូន​យ៉ាង​មិច​ឲ្យ​បានល្អ​នោះ។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​កោត​សរសើរ​ផ្តល់​តម្លៃ​និង​លើកទឹកចិត្ត​ ចំពោះ​ឆន្ទៈ​និង​ទឹកចិត្ត​របស់​លោក ស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា ដែល​ជា​មាតា​មួយរូប​ចុះ​បំពេញការងារ​ស្នូល​ក្នុង​អង្គភាព​របស់​ខ្លួន​ផង​និង​គិតគូរ​ថែទាំ​កូន​ផង ។

​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ឥតឧបមា​ដោយ​បាន​ទទួល ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​កំពូល​និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​រូប​លោកស្រី​នាពេលនេះ។ ​លោកស្រី​បាន​ថ្លែងអំណរគុណ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ដែល​បាន​ឧបត្ថម្ភ​ថវិកា ១០ លាន​រៀល​តាមរយៈ​លោក​អភិបាលខេត្ត​នៅពេលនេះ​ ដែល​នេះ​ គឺជា​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន ​ក្នុង​ការ​គិតគូរ​និង​យក ចិត្ត​ទុកដាក់​ចំពោះ​រូបលោក​ស្រី​ក៏ដូចជា​ស្ត្រី​គ្រប់រូបៗ​ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង។ ជា​មួយគ្នានេះ​ លោកស្រី​ក៏​សូម​គោរព​ជូនពរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូម​មាន​សុខ​ភាពល្អ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ ដើម្បី​បន្ត​ជួយ​ស្ត្រី និង​ប្រជាពលរដ្ឋ ព្រមទាំង​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន ឲ្យ​កាន់ រីកចម្រើន​រុងរឿង​បន្តទៀត​ ក្រោម​ម្លប់​សុខសន្តិភាព​ពិសេស​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ៕

អត្ថបទ៖ ណា​រី

សូមចុចអាន៖ ​ផ្អាកពិធីមង្គលការ និង​ការជួបជុំ​ផ្សេងៗ​ទាំងអស់​ជា​បណ្តោះអាសន្ន នៅខេត្ត​ឧ​ត្ត​រ​មានជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២២ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម