Connect with us

ព័ត៌មានជាតិ

កាន់តែ​ធ្ងន់ធ្ងរ​ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​កើនឡើង​ដល់​៤៣​នាក់​

បានផុស

នៅ

ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ ថ្ងៃនេះ​ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​១៣​នាក់​បន្ថែម​ទៀត ​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ​មាន​អ្នក​ឆ្លង​រហូតដល់​៤៣​នាក់​ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​សហគមន៍​ចំនួន​៧៥១​នាក់​។​

ក្រសួងសុខាភិបាល​បាន​បន្តថា​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣​មីនា​នេះ ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំ​នួន​៣៩​នាក់​សុទ្ធតែ​ក្នុង​សហគមន៍​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​។ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​៣៩​នាក់​នោះ​មាននៅ​ភ្នំពេញ​២០​នាក់​ព្រៃវែង​១៣​នាក់​ព្រះសីហនុ​១​នាក់​និង​កណ្ដា​ល​៥​នាក់​។​

ខេត្តព្រៃវែង​មាន​ករណី​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ដំបូង​ទៅលើ​ម្ចាស់​មន្ទីរ​ព្យាបាល​និង​សម្ភព​អ៊ឹម​សុ​ភី ​និង​ជា​គ្រូពេទ្យ​ម​ប្រើ​ការងារ​នៅ​មន្ទីរពេទ្យបង្អែក​អ្នក​លឿង​ហើយ​បានប​ន្ត​រាលដាល​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៤៣​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​ច្ចុ​ប្បន្ន​នេះ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​បាន​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដើម្បី​យកមក​ធ្វើតេស្តរ​កកូ​វីដ​១៩​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ព្រឹកថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​១២៦៤នាក់​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៦២៣ នាក់​និង​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៣៩នាក់​និង​មាន​អ្នកស្លាប់​០១ នាក់​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម