Connect with us

ព័ត៌មានជាតិ

សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ​ត្រៀម​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២១​ខាងមុខ

បានផុស

នៅ

​បន្ទាប់ពី​មាន​ភ្លើង​ខៀវ​ពី​ក្រសួង​អប់រំ យុវជន​ម និង​កីឡា​នោះ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជ្រើសរើស​ជើងឯក​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍ នា​ឆ្នាំ​២០២១​ខាងមុខ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បានអនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជ្រើសរើស ជើងឯក​កា​រ៉ា​តេ​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២១​ខាងមុខ។

ដូច​នេះ​ហើយ ទើប​សហព័ន្ធ​បាន​រៀបចំ​គោលការណ៍ យុទ្ធសាស្ត្រ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ។

ជា​មួយ​គ្នា​នេះ ការ​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ខាងលើនេះ ក៏ដូចជា​ការត្រៀម​រប​ស់​សហព័ន្ធ​កីឡា​កា​រ៉​តេ​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​មួយ​នេះ មាន​សក្តានុពល ឈាន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ផងដែរ ។​នេះ​បើតាម​លោក វ៉ា​ត់ ចំរើន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​នោះ។

លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា ការទទួល​ធ្វើ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅសល់​ពេល​២​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ នៃ​ពេលវេលា​ដែល​បាន​កំណត់ ដូច្នេះ​សហព័ន្ធ​កំពុងតែ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា ក្លាយជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​មេដាយ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​នាពេលនោះ​។

ទន្ទឹម​នេះ នៅ​ឆ្នាំ​២០២២ យើង​នឹង​ត្រៀម​ការប្រកួត​មុន​ស៊ី​ហ្គេម (Pre-SEA Games) ដោយ​ចាប់ពី​ឆ្នាំ​២០២១​ទៅ សហព័ន្ធ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះកា​រ៉ា​តេ​អន្តរជាតិ​ជាច្រើន​ក្នុង​អាស៊ីអាគ្នេយ៍ ដើម្បី​បន្ថែម​នូវ​បទពិសោធន៍ ក្នុង​គោលដៅ​បាញ់​ឆ្ពោះទៅ​ប្រជែង​មេដាយ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៧ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម