Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខដំណែង​ឯកឧត្ដម​ សាន ព្រំ ពីទីប្រឹក្សាក្រសួងព័ត៌មាន

បានផុស

នៅ

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​ព្រះរាជក្រឹត្យ​​បញ្ចប់​តំណែង​ឯកឧត្ដម​ សាន ព្រំ ពីទីប្រឹក្សា​ក្រសួង​ព័ត៌មាន ឋានៈ​ស្មើ​អនុរដ្ឋលេខា​ធិ​ការ​ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ឡាយព្រះហស្ថលេខា ចុះថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០២១នេះ​។​

គួរំលឹកថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​គេហទំព័រ​របស់ លោក ព្រំ សាន ឈ្មោះ www.sanprum.news.com ផងដែរ​។​

ការសម្រេច​លុបចោល​នេះ ក៏​ដោយសារ​ក្រសួង​ព័ត៌មាន​បាន​ចាត់ទុកថា គេហទំព័រ​នេះ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត បង្ក​ភាពច្របូកច្របល់ និង​ចលាចល​នៅក្នុង​សង្គម ដែលជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម