Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិ​ចិន-ខ្មែរ ៦នាក់ ធ្វើដំណើរ​តាម​អូប័រពីខេត្តព្រះសីហនុ មកកោះកុង​

បានផុស

នៅ

ជនសង្ស័យជានជនជាតិចិន៤នាក់ និងអ្នកបើកបរ ចំនួន២នាក់ ជនជាតិខ្មែរ ធ្វើដំណើរ តាមអូប័រមួយគ្រឿង មកពីខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលព្រំដែនទឹក ប្រចាំប៉ុស្តិ៍កោះម្នាស់ ដេញមកដល់ចំណុចផែពយជប៉ុន ស្រុកគីរីសាគរ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុក បានឃាត់ និងហៅមកសាកសួរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង៤០នាទី។ នេះបើតា​មការចេញផ្សាយពីគេហទំព័រ អគ្គស្នងការនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សទាំង៦នាក់រួមមាន៖ ទី១-ឈ្មោះ DING RUI ជនជាតិចិន អាយុ២២ឆ្នាំ, ទី-ឈ្មោះ FANG LIUHONG ជនជាតិចិន អាយុ២៨ឆ្នាំ, ទី-ឈ្មោះ XU QUNBAO ជនជាតិចិន អាយុ៣៤ឆ្នាំ, ទី៤-ឈ្មោះ LIG DAN ជនជាតិចិន អាយុ២៩ឆ្នាំ, ទី៥-ឈ្មោះ ឌុល ការីម ជនជាតិខ្មែរ អាយុ៣២ឆ្នាំ, ទី៦-ឈ្មោះ លី វណ្ណា ជនជនជាតិខ្មែរ អាយុ៤០ឆ្នាំ។

សមត្ថកិច្ចបានឆែកឆេរឃើញសម្ភារៈ ទូរស័ព្ទ អាយហ្វូនស៊ិច(iphone6) ចំនួន២៧០គ្រឿង, ខ្សែរសាកថ្ម ចំនួន១៧៥ខ្សែរ, ព្រីភ្លើងចំនួន៤ដុំ។ បច្ចុប្បន្នជនទាំងចំនួន០៦នាក់ យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពភ្ញីមាស។ រីឯវត្ថុតាងត្រូវផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចដកហូតយកទៅ ស្នងការដ្ឋាននគរបាលខេត្តកោះកុង។ ចំណែកអូប័រ០១គ្រឿង ដែលជាមធ្យោបាយ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម