Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​បន្ត​អំពាវនាវ​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​ដើម្បី​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​បន្ត

បានផុស

នៅ

​ភ្នំពេញ ៖ ក្រោយពី​ទទួលបាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួលផល​ប៉ះបាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វិដ​១៩ នេះ​តាមរយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា នោះ​រួចមក​នាយកដ្ឋាន​សុខមាលភាព​សង្គម​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន ឃុំ សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​សុខមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​បញ្ចា​ក់ថា ចាប់ពី​ថ្ងៃទី​១៣ មិនា​ឆ្នាំ​២០២១ នេះ​តទៅ​បងប្អូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួលផល​ប៉ះបាល់​ដោយសារ​ជម្ងឺ​រាតត្បាត​កូ​វិដ​១៩ អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​នៅតាម​មូលដ្ឋាន​ឃុំ សង្កា​ត់រៀងៗ​ខ្លួន​ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧ​បឋម​ពី​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ជុំ​ទី​៤_​លើក​ទី​២​គិ​ចាប់តាំងពី​ថ្ងៃទី​១៣ មិនា​នេះ​តទៅ​។ ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បានទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព​ត៏​មាន​ខាងលើ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​រាជរដ្ឋាភិបាល​បានផ្តល់​ជូន​ជៀសវាង​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ដោយសារតែ​ការខុស​ឈ្មោះ​ឬ​អត្តសញ្ញាណ​ណាមួយ​នោះ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម