Connect with us

ព័ត៌មានជាតិ

សម្តេច ហេង សំរិន អំពាវនាវ​ឲ្យ​ជន​រួមជាតិ​ ចូលរួម​គោរព​ច្បាប់​ទប់ស្កាត់​កូ​វីដ​-១៩ ទាំងអស់គ្នា

បានផុស

នៅ

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា ប្រឈមមុខ​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​នា​ពេល​នេះ ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង ទៀត ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ដោយ​ព្រះរាជក្រម កាលពី​ថ្ងៃទី​១១ មីនា កន្លងទៅ​ថ្មីៗ​នេះ “​ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​គ្រប់ៗ​គ្នា សំដៅ​ទប់ស្កាត់​ការឆ្លង​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដែល​កម្ពុជា​យើង​ក៏ដូចជា​សកលលោក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ននេះ​”​។

​បើតាម​សម្តេច ហេង សំរិន “​ការចូលរួម​គោរព​ច្បាប់ អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​ដែល​រាជរដ្ឋាភិបាល​ដាក់ ចេញ ដូចជា ការធ្វើ​អនាម័យ ការពាក់​ម៉ាស កា​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ការយក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​១៩ ការធ្វើ​ច​ត្តា​ឡី​ស័ក ការដាក់​ឲ្យ​ដាច់​ដោយ ឡែក​ដើម្បី​ទទួល​ការព្យាបាល ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជាដើម​នោះ គឺជា​កាតព្វកិច្ច​របស់​យើង​ម្នាក់ៗ ដែលជា​ប្រជាពលរដ្ឋ​ល្អ​ត្រូវធ្វើ ដើម្បី​ផល​ប្រ​យោ ជន៍​រួម​របស់​យើង​ផ្ទាល់ ក៏ដូចជា​សង្គមជាតិរ​បស់​យើង​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បញ្ជាក់ដែរ​ថា ការចូលរួម​គោរព​ច្បាប់​ឱ្យបាន​ពេញលេញ និង​ដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់ ជា​ការ​ថែរក្សា​សុខុមាលភាព​សង្គមជាតិ​របស់​យើង​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ពី​មេរោគ​ដ៏​កាស​សាហាវ​នេះ​។ ការដែល​យើង​មិន​ចូលរួម​គោរព​អនុវត្ត​ច្បាប់ ប្រៀប​ដូច​យើង​បាន​បំផ្លាញ​សុខភាព​យើង សុខភាព​គ្រួសារ​យើង និង​សង្គម​សេដ្ឋកិច្ចជាតិ​យើង ហើយនឹង​ត្រូវ​ទទួលរ​ង​ការពិន័យ និង​ផ្តន្ទាទោស​តាមច្បាប់​ដែលមាន​ជា​ធរមាន​ទៀតផង​។

សូម​បញ្ជាក់​ថា ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត បាន​ឆ្លង​ផុត​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ហើយ​គេ​សង្ឃឹមថា សេចក្តីព្រាងច្បាប់​នេះ នឹងដាក់​ឱ្យប្រើ​ប្រាស់​នាពេល​ឆាប់ៗ​ខាងមុខ ក្រោយពី​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម