Connect with us

ព័ត៌មានជាតិ

កវីនិពន្ធចម្រៀងឲ្យសុគន្ធ និសា​កំពុងបុកពោះ រងចាំលទ្ធផលតេស្តរកកូវីដ១៩

បានផុស

នៅ

អ្អ្នកនិពន្ធរបស់ហង្សមាសនិងធ្វើចម្រៀងឲ្យ អ្នកនាង សុគន្ធ និសា គឺTho Meet បានបង្ហាញអារម្មណ៍ភ័យម្តងៗពលដែលឮទូរស័ព្ទរោទិ៍។លោកថារយៈ ពេល ប៉ុន្មាន ថ្ងៃ នេះ លោកមិនចង់ឮសំឡេងទូរស័ព្ទរោទិ៍នោះទេ ។

ការលើកឡើងបែបនេះស្របពេលដែលអ្នកនិពន្ធចម្រៀងឲ្យ សុគន្ធ និសា កំពុងរង់ចាំលទ្ធផលតេស្តរកមេរោគកូវីដ-១៩។

លោក Tho Meetបាន ទៅធ្វើតេស្តរកមេរោគសាហាវកាលពីថ្ងៃទី១១ខែមីនាក្នុង នាមជាអ្នកដែលបានជួបផ្ទាល់ជាមួយ នឹងតារាចម្រៀងសុគន្ធ និសាដែលបានរកឃើញវិជ្ជមានកាលពីថ្ងៃទី១១ខែមីនា ដែរខណ:លោកបានរង់ចាំល ទ្ធផល តេស្តសុខភាពនេះរយៈពេល៣ថ្ងៃហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកTho Meet បានបញ្ជាក់ដោយខ្លីថាបីថ្ងៃនេះ ខ្ញុំមិន ចង់ ឮសំឡេងទូរស័ព្ទទេ ហើយឲ្យតែ ឮទូរស័ព្ទរោទិ៍ពេលណាគឺខ្ញុំបុកពោះហើយបង។ លោកថាតាមធម្មតាក្រោយ ពេលធ្វើតេស្តរកមេរោគហើយក្នុងរយៈពេលរង់ចាំលទ្ធផល នេះក្រុម គ្រូ ពេទ្យ នឹង ផ្ដល់ ដំណឹងតាមទូរស័ព្ទប្រសិនបើតេស្តរបស់យើង វិជ្ជ មាន។

លោក Tho Meet លើកឡើង “ក្រោយពីតេស្តហើយបើមានគេ (គ្រូពេទ្យ) ទូរស័ព្ទមកអាហ្នឹងគឺយើងមានវិជ្ជមានហើយគឺគេទូរស័ព្ទប្រាប់ឲ្យយើង រៀប ចំឥវ៉ាន់គេហ្នឹងមកយក …ដោយសារចឹងហើយ ៣ថ្ងៃ នេះ ឲ្យតែឮទូរស័ព្ទម្ដងៗបុកពោះអស់ហើយ!”។

យ៉ាងនេះក្ដីអ្នកនិពន្ធរូបនេះបញ្ជាក់ ដែរថាលោកមិនបានទទួលទូរស័ព្ទពីខាងក្រុមគ្រូពេទ្យនោះទេក្នុងរយៈពេល៣ថ្ងៃមកនេះ។

លោក ថា”៣ថ្ងៃ ហើយអត់ឃើញគេទូរស័ព្ទមកទេបើគេផ្សេងខ្ទង់១ថ្ងៃអីយ៉ាងយូរគេទូរស័ព្ទមកប្រាប់អីចឹងយើងប្រហែល មិនអីទេសម្រាប់ការតេស្តលើកទី ១ នេះ!”។

Tho Meet ប្រាប់ថាលោកនឹងបន្តធ្វើចត្តាឡីស័កឲ្យគ្រប់តាមការកំណត់១៤ថ្ងៃ និងរង់ចាំធ្វើការតេស្តរកមេរោគ កូវីដ ១៩ នៅដំណាក់ទី២ បន្ត ទៀត៕

ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម