Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់យកថ្នាំញៀនបង្កប់ក្នុងប្រអប់​បាយទៅឲ្យជនជាប់ធ្វើចត្តាឡីស័ក

បានផុស

នៅ

នារីជនជាតិវៀតណាមដ៍ស្រស់សោភាម្នាក់ត្រូវក្រុមសមត្ថកិច្ចយាមគោលដៅធ្វើចត្តាឡីស័ក ចាប់ឃាត់ខ្លួន ខណៈពេលដែល បានយកកញ្ចប់បាយបង្កប់ថ្នាំញៀន មកឲ្យស្ត្រីជនជាតិវៀតណាមដែលកំពុងជាប់ខ្លួនធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។ ការឃាត់ខ្លួនបានធ្វើឡើង នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។​

សមត្ថកិច្ចប្រចាំការគោលដៅធ្វើចត្តាឡីស័ក បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ វិន គឹមហឹង ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរខារ៉ាអូខេ ៣៣៣ ស្នាក់នៅសណ្ឋាគារ ជិតតោពីរ ភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យបានយកបាយមួយប្រអប់មកអោយនារីឈ្មោះ NGUYEN THUY LINH ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងសណ្ឋាគារឆាងឆឹងកាសុីណូ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានប្រគល់អោយកម្លាំងការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទ៖ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម