Connect with us

ព័ត៌មានជាតិ

គួរ​ឲ្យ​ស្តាយ ព្រឹត្តិការណ៍​ធំ​​ពីរ​​គ្រោង​ធ្វើ​នៅ​ចុង​ឆ្នាំ​នេះ ​ត្រូវ​បាន​លើក​ពេល​

បានផុស

នៅ

ព្រឹត្តិការណ៍​ធំ​​ពីរ​ត្រៀម​រៀបចំ​នៅ​ចុង​ឆ្នាំ ២០២០ នេះ ​ត្រូវ​បាន​​ប្រកាស​លើក​ពេល ដោយសារ​ស្ថានភាព​វិបត្តិ​កូវីដ​នៅ​បន្ត​អូស​បន្លាយ។

ពិធីបុណ្យសមុទ្រលើកទី ៩ ដែល​គ្រោង​រៀបចំ​ឡើង​នៅ​ខេត្តព្រះសីហនុ​នាខែធ្នូ ឆ្នាំ២០២០ ត្រូវ​ប្រកាស​​លើក​ពេល​ទៅធ្វើនៅ​ឆ្នាំ​ក្រោយ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ពេល​កម្មវិធី​ដែល​​ទាក់ទាញ​មនុស្ស​រាប់​ម៉ឺននាក់​ចូលរួម ត្រូវ​បាន​ក្រសួងទេសចរណ៍បារម្ភ​ពី​ស្ថានភាព​ជំងឺកូវីដ-១៩ ដែល​ពុំទាន់បង្ហាញសញ្ញា​ធូរស្រាលនៅឡើយ។

ពិធីបុណ្យសមុទ្ររៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់វេនគ្នាខេត្តជាប់សមុទ្រ​ទាំងបួន មាន​កោះកុង ព្រះសីហនុ កំពត និង​កែប។ ព្រឹត្តិការណ៍នេះ​ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។

ដោយឡែក​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​បើក​ការដ្ឋាន​ការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប គ្រោង​ធ្វើ​នៅពាក់កណ្តាលខែវិច្ឆិកានេះ ដោយ​មាន​វត្តមាន​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីអន្តរក្រសួងបានសិក្សា ពិនិត្យ និងកំណត់ទីតាំងសម្រាប់ការសាងសង់ចប់រួចរាល់។

ការពន្យារនេះ គឺដោយសារតែសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវ​ធ្វើចត្តាលីស័ក រយៈពេល១៤ថ្ងៃ ក្រោយសម្តេច និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប​ទៀត បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសហុងគ្រី ហើយរដ្ឋមន្រ្តីការបរទេសរូបនោះឆ្លង​ជំងឺកូវីដ ១៩។

នៅលើផេក​ហ្វេស​បុក​សម្តេច​តេជោ បាន​ប្រកាស​​លើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោង​ធ្វើនៅថ្ងៃ ១៦ វិច្ឆិកា២០២០ ទៅពេលក្រោយវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម