Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​ក្រុមជនសង្ស័យ​ចោរប្លន់បាន៣នាក់នៅស្ទឹងមានជ័យ៣

បានផុស

នៅ

​ជនសង្ស័យ​ចំនួន​៣នាក់​ ក្នុង​ចំណោម​បក្ស​ពួក​ចំនួន​១៦នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​ ភ្លាម​ៗ​ បន្ទាប់​ពី​ក្រុម​ ជនសង្ស័យ​ទាំង​នោះ​ បានធ្វើ​សកម្មភាព​ កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់​ បាត់​សម្រេច​ ។ ​   

ការឃាត់ខ្លួនបានធ្វើឡើង ​នៅ​វេលា​ម៉ោង​ ១និង​៤៥នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២១​  ទល់មុខ​ ការ៉ាសាំង​តូតាល់​ ផ្លូវ​វេងស្រេង​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។ ​ 

ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ឃាត់ខ្លួន​ បាន​មាន​ឈ្មោះ​ ​១.ឈ្មោះ​ អៀង​ សុខហ៊ង​ ភេទប្រុស​ប្រុស​  អាយុ​១៨ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ២.ឈ្មោះ​ ប៉ុន​ ថារ៉ាវុទ្ធ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ​ ៣.ឈ្មោះ​ ផា​ ដាវី​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ​ មុខរបរ​ មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​បឹង​សាឡាង​  ខណ្ឌ​ទួលគោក​  ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ដក​ហូត​ ម៉ូតូ​ចំនួន​២គ្រឿង​ ម៉ាក​ ហុង​ដា​ឌ្រីម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BU 5281 និង​មួយ​គ្រឿង​ទៀត​ម៉ាក​ ស៊ុយ​ស៊ុ​គី​និច​ ពណ៌ស​​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CS2886 ជា​របស់​ជនសង្ស័យ​។​ ចំនែក​ជន​រងគ្រោះ​មាន​ឈ្មោះ​ លន់​ សេង​លី​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ មុខរបរ​ ជាង​ឡាន​ ស្នាក់នៅ​ផ្ទះ​ជួល​ ម្តុំ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ របួស​ក្បាល​ ១កន្លែង​ និង​មេដៃ​១កន្លែង​  ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ ហុង​ដា​ឌ្រីម​ សេរី​ឆ្នាំ​២០១៦​ឆ្នាំ​  ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 1L7404 ជារបស់​ជន​រងគ្រោះ​។ ​ 

លោក​ វរសេនីយ៍ត្រី​ ឯម​ ភារី​  នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បាន​អោយ​ដឹង​ថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​នេះ​បាន​  គឺ​នៅ​យប់​ថ្ងៃ​កេីតហេតុ​ ជនរងគ្រោះ​គាត់​បាន​ជិះ​ម៉ូតូ​ ហុងដា​ឌ្រីម​ សេរី​ឆ្នាំ​ ២០១៦​ ពណ៌​ខ្មៅ​  នៅ​អង្គុយ​លេង​ ជាមួយ​មិត្តភ័ក្ដិ​ នៅ​កន្លែង​កើត​ហេតុ​ ហើយ​ពេលនោះ​ដែរ​ ក៍ស្រាប់​តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ ចំនួន​១៦នាក់​ បាន​ជិះ​ម៉ូតូ​ចំនួន​៤គ្រឿង​ ប្រដាប់​ដោយ​កាំបិត​ បាន​មក​ធ្វើ​សកម្មភាព​ កាប់​ទៅ​ជន​រងគ្រោះ​ បណ្តាល​អោយ​រងរបួស​ ហេីយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ ជិះ​គេច​ខ្លួន​តែ​ម្តង​។ ​   

លោក​នាយប៉ុស្តិ​ក៍បាន​អោយ​ដឹង​ទៀត​ថា​ ភ្លាម​នោះ​ដែរ​ នៅ​ពេល​ដែល​ជនសង្ស័យ​ ធ្វើ​សកម្មភាព​ហើយ​ ក៏​ប្រទះ​ជាមួយ​និង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣​ បានធ្វើការ​ជិះ​ដេញ​តាម​ រហូតដល់​ដល់​ មុខ​បុរី​សន្តិភាព​២​ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ក៍ធ្វេី​ការ​ឃាត់​ខ្លួន​ បានជន​សង្ស័យ​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ រួម​ទាំង​ម៉ូតូ​២គ្រឿង​ នាំ​ខ្លួន​យក​ទៅ​ធ្វើការ​ សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣តែ​ម្តង​។

រីឯ​បក្ស​ពួក​ជនសង្ស័យ​ចំនួន​១៣នាក់​ទៀត​ បានរត់​គេច​ខ្លួន​បាត់​ស្រមោល​អស់​  ដោយ​យក​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​ ទៅ​ជាមួយ​ផង​ដែរ​។ ក្រោយ​ពេល​សាក​សួរ​រួចហើយ​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ក៍សាង​សំនុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​ ដេីម្បី​ចាត់​ការ​បន្ត​តាម​និតិ​វិធី​៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤៣ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម