Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពអ្នកជំងឺកូវីដ១៩ ដែលស្លាប់ដោយជំងឺស្ទះសរសៃឈាមបេះដូង

បានផុស

នៅ

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានផ្ញើសាររំលែកទុក្ខ ជូនចំពោះគ្រួសារសព លោកសំសារួនប្រជាពលរដ្ឋរស់នៅភូមិជ័យឧត្តមឃុំព្រែកខ្សោយ«ក»ស្រុកពាមរក៍ខេត្តព្រៃវែង ដែលបានទទួលមរណៈភាពកាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ​២០២១ ដោយរោគាពាធ។

តាមរយៈសាររំលែកទុក្ខចុះថ្ងៃទី១៤មីនានេះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា «ក្នុងនាមរដ្ឋបាលខេត្តព្រៃវែងនិងក្នុងនាមខ្ញុំផ្ទាល់យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុកដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយ គ្រួសារនៃសពចំពោះមរណភាពលោកសំសារួននៅវេលាម៉ោង៩ និង ៩នាទីព្រឹក ថ្ងៃអាទិត្យទី១៤ ខែមីនាឆ្នាំ២០២១ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគ​គាពាធ។ ដំណឹងដ៏រន្ធត់និងក្រៀមក្រំ​ ជាទីបំផុតនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏សង្វេគសោកស្ដាយអាឡោះអាល័យជាទីបំផុតជាមួយគ្រួសារនៃសព ដែលបានបាត់បង់ លោក សំ សារួន ជាការបាត់បង់ប្ដីឪពុកបងប្អូនជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ»។

លោកអភិបាលខេត្តបានបន្តថា «ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងយ៉ាងក្រៃលែងនេះ យើងខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថាប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោកនឹងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមជួយបួងសួង ជួយថែរក្សាដួងវិញ្ញាណក្ខន្ធលោក សំ សារួន សូមបានទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»។

លោកស្រី វេជ្ជបណ្ឌិត ឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ជាបុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែងម្នាក់ទៀតបានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា បុរសវ័យ៦៩ឆ្នាំនេះបានចូលសម្រាកមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីល្ងាច ដោយសាររកឃើញមានវិជ្ជមានវីរុសកូវីដ១៩ដោយមានលទ្ធផលវិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ក្រោយបានយកវត្ថុសំណាកនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១។

លោកស្រីបានបញ្ចាក់ថា ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ក្នុងការពិនិត្យសុខភាពហើយសភាពអ្នកជំងឺនៅពេលនោះមិនមានក្អកមិនមានហត់ហើយមានក្រៅខ្លួនតែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជម្ងឺឡើងខ្ពស់ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ៦៩ឆ្នាំរូបនេះធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅគ្លីនិកឯកជន។

នៅវេលាម៉ោងប្រហែលជា៩យប់ នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានទៅពិនិត្យមើលសុខភាពបេះដូងទៀតឃើញថាមានសភាពធម្មតា។ នៅវេលាព្រឹកម៉ោងប្រហែល៦នាទីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើបានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរហើយក៏បានចូលទៅសម្រាកនៅបន្ទប់របស់ខ្លួនវិញ។ដោយសម្រាន្តទៅបានលង់លក់រហូតដល់អ្នកជំងឺកូវី១៩ ម្នាក់ទៀតដែលនៅជិតបានហៅគាត់ឲ្យពិសារបាយព្រឹកក៏ឃើញថាបុរស៦៩ ឆ្នាំនេះបានស្លាប់បាត់បង់ជីវិតទៅហើយ។

លោកស្រីបានបញ្ចាក់ទៀតថាការសន្និដ្ឋានរបស់ក្រុមពេទ្យបុរស៦៩ ឆ្នាំខាងលើនេះគឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺស្ទះសរសៃឈាមបេះដូងមិនមែនស្លាប់ដោយសារជំងឺវានោះឡើយ។នេះជាករណីទី២ហើយដែលមានអ្នកជំងឺកូវីដ​១៩​ស្លាប់ដែលករណីទី១ជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំមានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានទទួលមរណភាពនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០២១នេះគឺដោយសារអ្នកជំងឺមានបញ្ហារលាកសួតរ៉ាំរ៉ៃដែលបណ្តាលមកពីគាត់ពិសាបារីជាច្រើនឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម