Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​២​នាក់​ លួច​ម៉ូតូរ​ត់ទៅ​ជាប់អន្ទាក់​ នៅ​ខេត្តមណ្ឌលគិរី​

បានផុស

នៅ

​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ បាន​ធ្វើ​ការឃាត់ខ្លួនជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ចោរកម្ម​(​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​) នៅ​វេលា​ម៉ោង ១៤​និង​៤៤​នាទី កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ ត្រង់ចំណុច ភោជនីយដ្ឋាន​ម្លិះ​៧៧ ស្ថិត​នៅ​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុងបាន​លុង ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញា​រងអម​សាលាដំបូង​ខេត្តរតនគិរី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១-​ឈ្មោះ សឹង ល័​ក្ខ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​កម្មករសំណង់ និង​ទី​២-​ឈ្មោះ ម៊ា​ច សុខ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជន ជាតិខ្មែរ មាន​ទី​នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុងបាន​លុង ខេត្តរតនគិរី មុខរបរ​កម្មករ សំណង់។ ក្រោយ​ការ​ឃាត់​ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួមមាន ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក ហុងដា​ឌ្រីម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ឡើង តែម​២០១៩ គ្មាន ស្លាក​លេខ​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង វត្ថុតាង​កំពុង​ឃាត់ខ្លួន​យកម​ក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ​បង្កប់ថ្នាំញៀន​ចូលមណ្ឌលចត្តាឡីស័កត្រូវសមត្ថកិច្ចឃាត់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៧ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម