Connect with us

ព័ត៌មានជាតិ

តៃកុង​រថយន្ដពីរនាក់ប្រឈមនឹងការផាកពិន័យពី ១លានរៀល ទៅ៥លានរៀន ក្រោយគេចវេះ​ប៉ុស្ដិ៍ត្រួតពិនិត្យ

បានផុស

នៅ

បុរសពីរនាក់​ជាតៃកុងរថយន្ដត្រូវបានកម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រៃនប់ ធ្វើការឃាត់ខ្លួន​កាលពីថ្ងៃអាទិត្យ ទី​១៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពី​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​ចំណុច​ត្រពាំងរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត។

យោងតាម​អនុក្រឹត្យ​លេខ​៣៧ អនក្រ​.​បក ចុះ​ថ្ងៃ​សុក្រ ១៤​រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​មាត្រា​២២ ត្រូវ​ផ្តន្ទា​ទោសពិន័យ​អន្តរការណ៍​ពី១.០០០.០០០ (​មួយ​លាន​) រៀល ទៅ៥.០០០.០០០ (​ប្រាំ​លាន​)​រៀល ចំ​ពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងអំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក តែ​មិនបាន​បណ្តាលឱ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ​។​ ចំពោះ​ជន​ដែល​ប៉ុន​ប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​សមត្ថកិច្ច​ស្រុក​ព្រៃនប់បានឲ្យដឹងថា អ្នកបើកបររថយន្ដ​ឈ្មោះ សាធ វាចា ភេទ ប្រុស បើកបរ​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7264 បាន​បើក​គេចវេះ​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ត្រពាំងរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។ ទី​២- ​ឈ្មោះ ភិន ភ័​ក្រ ភេទ ប្រុស បើកបរ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-5252 បាន​បើក​គេចវេះ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច​ត្តា​ឡី​ស័ក​នៅ​ចំណុច​ត្រ​ពាំងរ​ពៅ (​ផ្លូវជាតិ​លេខ​៣) ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។​

សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ស្រុក ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ៥៦ នាទី មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម