Connect with us

ព័ត៌មានជាតិ

ឃាតក​អារ ក​ សម្លាប់​ក្មេងប្រុស​អាយុ​ជាង១​ឆ្នាំ​ ជា​អតីត​អ្នកបើករថយន្ត​ដឹក​សព នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត

បានផុស

នៅ

ឃាត ក​ ដែល​យក​កាំបិតផ្គាក់​កាប់ និង​អារ ក​ សម្លាប់​ក្មេងប្រុស​អាយុ១​ឆ្នាំកន្លះ នៅ​ស្រុក​សំរោង​ទង មិនទាន់​ឆ្លើយ​សារភាព​ពី​មូល​ហេតុអ្វី​ឱ្យ​ពិតប្រាកដ​ដែលនាំឱ្យ​ខ្លួន​ហ៊ាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​យ៉ាង​ព្រៃ​ផ្សៃ​បែបនេះ​នោះទេ ទោះបីជា​សមត្ថកិច្ច​ព្យាយាម​សាកសួរ​យ៉ាងណាក្តី ។​

លោក​វរសេនីយ៍ឯក សម សាក់ ស្នងការរង នៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១នេះ​ថា ឃាតក​ដែល​អារ ក ​សម្លាប់​ក្មេងប្រុស​ម្នាក់​យ៉ាង​សាហាវព្រៃផ្សៃ​នោះ ពេលនេះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ស្ថិតក្រោម​ការ​យាមកាម​យ៉ាង​តឹងរឹង​បំផុត។ ចំពោះ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ជា​អំពើ​ឃាតកម្ម​ជនល្មើស​មិនទាន់​សារភាព​ទេ​ទោះបី​ជា​មន្ត្រី​ជំនាញ​ជជីក​សារ​សួ​រយ៉ាង​ណាក្តី គឺ​ជនល្មើស​គិតតែ​គ្រវី​តែ​ក្បាល​មិន​ឆ្លើយតប​អ្វី​ទាំងអស់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សម សាក់ ស្នងការរងនគរបាល​ខេត្តកំពង់ស្ពឺ បានឱ្យដឹង​ទៀតថា ឆ្លងតាម​ការស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​បឋម​ពាក់ព័ន្ធ​នឹង​ជនល្មើស ឈ្មោះ អៀង រ៉ា​ដូ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល​ផ្អែម ឃុំ​រលាំង​គ្រឿ​ល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ប្រវត្តិ​ជា​មនុស្ស​ល្អជា​ទេ ជា​អតីត​សន្តិសុខ និង​ជា​អ្នកបើករថយន្ត​ដឹកសព​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត។

លោក​បន្តទៀត​ថា ឃាត ក ​ចាប់​មាន​អាការៈ​ប្លែកៗ​ខុស​ប្រក្រតី​បន្ទាប់ពី​ដឹក​សព​លើកចុងក្រោយ​ទៅ​ខេត្តកំពង់ឆ្នាំង។​លោកស្នងការ​ងបាន​បន្ថែមថា ក្រោយមក​ខាង​មន្ទីរ​ពេទ្យបាន​បញ្ឈប់​ការងារ​របស់គាត់​ហើយ​ឪពុក ម្តាយ​បាន​យកមក​នៅផ្ទះ និង​ស្វែងរក​គ្រូមន្តអាគមន៍​ស្រោច​ទឹកជា​ហូរហែរ ទៅតាម​ជំនឿប៉ុន្តែ​សតិ​នៅតែ​មិន​ប្រក្រតី​ដដែល​រហូតដល់​ថ្ងៃកើតហេតុ​ហ៊ាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ឃោឃៅ​បែបនេះ​តែម្តង ។​

លោក​វរសេនីយ៍ឯក សម សាក់ ស្នងការរងបាន​បញ្ជាក់ដែរថា ឆ្លងតាម​ការសាកសួរ​ជុំវិញ​កន្លែង​កើតហេតុ​ឃាត​ ក ​មិន​ធ្លាប់​មានទំនាស់ ឬ​គំនុំ​គំ​គួ​ន​អ្វី​ជា​ក្រុមគ្រួសារ​សាច់ញាតិ​ក្មេងប្រុស​រងគ្រោះ​ឡើយ ។

សូម​រំលឹកថា ករណីឃាតកម្មសម្លាប់កុមារអាយុ១​ខួប​កន្លះ​ដោយ​កាប់ និង​អារ ក​ សម្លាប់​រួច​ជនល្មើស​រត់​ចូលក្នុង​ផ្ទះ​ចាក់សោរ​ដុត​ផ្ទះ និង​ព្យាយាម​អារ ក ​ខ្លួនឯង​ដើម្បី​សម្លាប់ខ្លួន​តាម​ក្រោយ ប៉ុន្តែ​មិន​បាន​សម្រេច នៅចំណុច ភូមិ​អំពិល​ផ្អែម ឃុំ​រលាំង ចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

អំពើ​ឃាតកម្ម​លើ​កុមារ​ខាងលើ ជន​ល្មើសមានឈ្មោះ អៀង រ៉ា​ដូ ភេទ​ប្រុស អាយុ៤៦​ឆ្នាំ កើតហេតុ​នៅ​ពីវេលា​ម៉ោង​១៣.០០​នាទី នា​ថៃ្ង​ទី១៤ ខែ​មិនា ឆ្នាំ២០២១កន្លងមក។ ចំណែកកុមាររងគ្រោះ​ឈ្មោះ ភួង សុខ​ណាន់ ប្រុស អាយុ​ជាង១​ឆ្នាំ ត្រូវ​ជា​កូន​របស់​ឈ្មោះ ឃុន ស្រី​នាង អាយុ២៥ឆ្នាំរស់ នៅ​ភូមិ​-​ឃុំ​ខាងលើ ។

នគរបាល​បានឱ្យដឹងថា មុន​កើ​ត​ហេតុ កុមាររងគ្រោះត្រូវបានឈ្មោះ តុញ ភេទ​ស្រី អាយុ៧​ឆ្នាំ​ជា​ក្មួយ​ស្ដ្រី​ម្ដាយ​កុមារ​រងគ្រោះ បាន​ពរ​កុមារ​រងគ្រោះ​ដើរលេង​នៅ​ម្តុំ​មុខផ្ទះជនល្មើស ខណៈពេល​ក្មេងៗ​កំពុង​រត់​លេង​ស្រាប់តែ​បុរស​ជា​ឃាតក​នោះ​កាន់​កាំបិត​ផ្គាក់​ចេញពី​ក្នុងផ្ទះ​ដើរ​មក​កាប់​កុមារ​រងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​តែម្តង (​កាប់​ត្រូវ ក ខាង​ស្តាំ លើ​ថ្ងាស​)​។

ក្នុង​កិច្ចប្រតិ​ប​ត្ដិ​ការ បង្ក្រាប​ឃាត​កដៃ​ឆៅ​សម្លាប់​ក្មេង​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សរ សុ​ពុ​ត្រា អភិបាលរង ខេត្ដ​កំពង់ស្ពឺ , កងកម្លាំ​ង នគរបាលខេត្ត ស្រុក និង​ប៉ុស្តិ៍ បានសម្រេច​ប្រើ​ប្រាស់ មធ្យោ​បាយ ទម្លុះ​ច្រកចូល​ក្នុងផ្ទះ​ដោយ​ស្ថានភាពមិន​ល្អ មិនអាច​ចាប់ខ្លួន​ជន​ល្មើ​ស ព្រោះ​ជន​ល្មើសមាន​កាំបិតផ្គាក់​នៅក្នុង​ដៃ ឈានដល់​បាន​ស្នើសុំ ឱ្យនគរបាលប្រើ​ប្រាស់គ្រាប់បែកផ្សែង ដើម្បី ដោះ​ស្រាយ​បញ្ហាប្រឈម​ដ៏​ចាំបាច់​ផងដែរ ។​

បច្ចុប្បន្ន ជនល្មើសខាងលើ កំពុង​ស្ថិតក្នុង​មន្ទីរពេទ្យ​បង្អែ​ល​ខេត្តកំពង់ស្ពឺ និង​ត្រូវបាន កម្លាំង​នគរ​បាល យាមកាម​យ៉ាង​តឹងរឹង​រងចាំ​កសាង សំណុំ រឿង បញ្ជូន​ទៅកាន់​តុលាការ​ដើ​ម្បី ចំណាត់ការ តាមផ្លូវ​ច្បាប់៕​

អត្ថបទ ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម