ព័ត៌មានជាតិ
អាជ្ញាធរសហការជាមួយក្រុមគ្រូពេទ្យ ចុះយកសំណាកជាច្រើនកន្លែង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក
គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយ ក្រុមគ្រូពេទ្យ កាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ម្សិលមិញនេះ បានចុះយកសំណាក នៅទីតាំងជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានទាំងទីតាំង ភោជនីយដ្ឋាន ហាងលក់រថយន្ត និងអាគារស្នាក់នៅរួមជាដើម ដើម្បីស្វែងរកមេរោគកូវីដ-១៩ ក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងនេះមានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃអាទិត្យទី១៤ ខែមីនា ម្សិលមិញនេះ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក សហការជាមួយ ក្រុមគ្រូពេទ្យ បានចុះយកសំណាក ដើម្បីរកមេរោគកូវីដ-១៩ នៅភោជនីយដ្ឋាន ដេ ចាំង ឃឹម ស្ថិតនៅផ្លូវ ៥៩២ កែង ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ និងហាងលក់រថយន្ត CRM នៅផ្លូវ២៣០ កែង២៥៥ សង្កាត់បឹងសាឡា ខណ្ឌទួលគោក ព្រមទាំង យកអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ជាបុគ្គលិក ភោជនីយដ្ឋាន metro azura នៅផ្លូវ៥១៦ កែង៣១៥ សង្កាត់បឹងកក់ទី១។ ជាមួយគ្នានោះដែរ ក្រុមការងារបានហំព័ទ្ធទីតាំង ភោជនីយដ្ឋាន metro azura និងផ្ទះជួល ដែលអ្នកជំងឺស្នាក់នៅ ស្ថិតនៅផ្លូវ៣១៧ សង្កាត់បឹងកក់១ ។ ចំពោះ អាគារស្នាក់នៅរួម royal park នៅផ្លូវ៦០៨ សង្កាត់បឹងកក់២ ម្ចាស់សហការហំព័ទ្ធ ដើម្បីយកសំណាកនៅថ្ងៃនេះ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ បញ្ជាក់ច្បាស់ពីក្រសួង វិរុសកូវីដបម្លែងខ្លួនថ្មី អាចចម្លងមនុស្ស ៧ នាក់ជាមធ្យម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ