Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម ត្រៀម​ទីតាំងសម្រាប់​បូជាសព​អ្នក​ដែលស្លាប់​ដោយ​កូ​វីដ​-១៩

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់​ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អមដំណើរ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ការត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​បណ្ដា​រដ្ឋបាល​ស្រុក និង​ទីតាំង​សម្រាប់​បូជាសព អ្នក​ដែល​បាន​ស្លាប់​ដោយសារ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្តបាន​ណែនាំ ដល់​រដ្ឋបាល​ស្រុក​ទាំងអស់ ត្រូវ​ពិនិត្យ​រក​ពី​ទី​តាំង​សមរម្យ ជៀសវាង​ប៉ះពាល់ដល់​ការសិក្សា​រៀនសូត្ររបស់​ក្មួយៗ​សិស្សានុសិស្ស និង​ត្រូវ​រៀបចំ​កែលំអ និង​បំពេញបន្ថែម នៅ​ផ្នែក​ដែល​ខ្វះខាត ដូចជា​ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទឹកស្អាត បន្ទប់ទឹក បន្ទប់​អនាម័យ ដោយ​ធ្វើយ៉ាងណា បាន​បង្កលក្ខណៈ​ងាយស្រួលដល់​បងប្អូន​ប្រជាពលរដ្ឋ អាច​ស្នាក់​នៅ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័កផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្តបាន​បន្តដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​កន្លែង​ត្រៀម​សម្រាប់​បូជា​សព ដែល​ស្លាប់​ដោយសារ​កូ​វីដ​-១៩ នៅ​វត្ត​ជោត​នា​រាម​បឹង​កុក សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម និង​បាន​ចាត់ ឯកឧត្តម​អភិបាលរង​ខេត្តដឹកនាំ​ថ្នាក់ដឹកនាំ​ខ្មែរ​-​ឥស្លាម និង​មន្ត្រី​ជំនាញ រួមជាមួយ​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ទីតាំង​បូជាសព​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ក្នុងករណី​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ភូមិ​ឈើ​ទើត ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ផងដែរ ។

គូសបញ្ជាក់ថា អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ការណែនាំ ដល់​រដ្ឋបាល​ស្រុក​នីមួយៗ ដើម្បី​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ត្រៀមលក្ខណៈ​ជាស្រេច ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។ ទន្ទឹមនឹងនោះ ការត្រៀម​មក​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាល​ស្រុកនាពេលនេះ គឺជា​ការត្រៀម​លក្ខណៈក្នុងករណី​ដែល​មណ្ឌល​ច​ត្តា​ឡី​ស័ក របស់​រដ្ឋបាលខេត្ត មាន​ចំនួន​អ្នកពាក់ព័ន្ធ និង​អ្នក​សង្ស័យករណី​កូ​វីដ១៩ មក​ធ្វើ​ច​ត្តា​ឡី​ស័ក លើសពី​ចំនួន​នៃ​ការត្រៀម​ទុក​របស់​រដ្ឋបាលខេត្ត​នោះ ។​

គួររំលឹកថា រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ករបស់​រដ្ឋបាលខេត្តចំនួន២​កន្លែង គឺ ១.​នៅ​សណ្ឋាគារ​មេគង្គ ២.​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដែលមាន​ចំនួន២៦០​បន្ទប់ ស្មើនឹង ៥៨៥​គ្រែ​។ បន្ថែម​ពីនេះ នៅតាម​បណ្តា​ស្រុក​នីមួយៗ បាន​ត្រៀម​ទីតាំង សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ផងដែរ ក្នុងនោះ មាន ៖

-​នៅ​ស្រុក​ចំការលើ បាន​ត្រៀម ៣​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ប្រមាណ ២៥០​នាក់។​

-​នៅ​ស្រុក​ព្រៃឈរ បាន​ត្រៀម ០១​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៦០​នាក់ ។​

-​ស្រុក​ជើងព្រៃ បាន​ត្រៀម ០១​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៨០​នាក់ ។​

-​នៅ​ស្រុក​បាធាយ មាន​០១​ទីតាំង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៦០​នាក់ ។​

-​ស្រុក​កំពង់សៀម បាន​ត្រៀម ០១​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៥០​នាក់​

-​ស្រុក​កងមាស បាន​ត្រៀម ០២​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៧០​នាក់​

-​ស្រុក​ស្រី​សន្ធរ បាន​ត្រៀម ០១​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ២០​នាក់​

-​ស្រុក​កោះសូទិន បាន​ត្រៀម ០២​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ៣០​នាក់​

-​ស្រុក​ស្ទឹងត្រង់ បាន​ត្រៀម ០១​កន្លែង ដែល​អាច​ទទួល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ ២០​នាក់ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ៤៧ នាទី មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម