Connect with us

ព័ត៌មានជាតិ

កំណាត់​ផ្លូវជាតិ​លេខ​៥ គ្រោង​បញ្ចប់​ការងារ​អ៊ុត​ស៊ូ​២​ស្រទាប់ ចាប់ពី​មុខ​រោងចក្រSKD ដល់​មុខ​យឿ​ត្រី នៅ​ចុងខែ​នេះ​

បានផុស

នៅ

គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ទឹកភ្លៀង​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការជួសជុល​ឡើងវិញ​ជាមួយនិង​ការពង្រីក​ទទឹងផ្លូវ​ជាតិ​នេះ​ផងដែរ ដែល​គិត​មកដល់ពេលនេះ ឈានដល់​ការងារ​អ៊ុត​កៅស៊ូ​ហើយ ក្រោយពី​បានធ្វើ​គ្រឹះ​និង​ជួសជុល​សំ​បុកមាន់​រួចរាល់ ហើយ​ការងារ​នេះ​គ្រោង​នឹង​បញ្ចប់​១០០%​នៅ​ថ្ងៃទី​២៥​ មិនា​ខាងមុខនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល បើទោះបី​ស្ថិតក្នុង​ដំណាក់កាល​ការ រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ​ក្តី តែ​រដ្ឋបាល​រាជធានី​ភ្នំ​ពេញដៃ​ម្ខាង​នៅតែ​ធ្វើការ​អភិវឌ្ឍ ហើយ​ដៃ​ម្ខាង​ទៀត​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ ក្នុង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ជាក់​សម្រាប់​ពេល​នេះ​ស្រប​ពេលដែល​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​និង​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ តែ​ក្រុមការងារ​នៅតែ​ធ្វើការ​ជួសជុល​និង​ការពង្រីក​ទទឹងផ្លូវ​ជាតិ​លេខ​៥​ដែល​ទទួលរង​ការខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង​កន្លងមក ដោយ​ចាប់ផ្តើម​ពី​រោងចក្រ​SKD ដល់​មុខ​យឿ​ត្រី គីឡូម៉ែត្រ​លេខ​៧ ។​

មន្ត្រី​ដ​ដែរ​បញ្ជាក់ថា ចំពោះ​ការងារ​ដែល​ត្រូវអនុវត្ត​នោះ​រួមមាន ក្រុមការងារ​ជួសជុល​គ្រឹះ​នឹង​អ៊ុត​កៅស៊ូ​កំរាស់​៥​សង់ទីម៉ែត្រ ប្រវែង​២៧៦៥​ម៉ែត្រទទឹង​ចន្លោះ​ពី​១០​ម៉ែត្រ​ទៅ​១៣​ម៉ែត្រ​។​ការងារ​ពង្រីក​ចិ​ញ្ជើ​ម ២​ម៉ែត្រ​កន្លះ​សងខាង នឹង​អ៊ុត​កៅស៊ូ​កំរាស់ ៩​សង់ទីម៉ែត្រ ប្រវែង ១០៨៥​ម៉ែត្រ​ទ​ទឺង​៥​ម៉ែត្រ ដោយចាប់ផ្ដើម​អ៊ុត​កាលពី​ថ្ងៃទី​១០​មិនា ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៥ មិនា​ខាងមុខនេះ​។​

បើតាម​មន្ត្រី​សាលាខណ្ឌ​ឬ​ស្សី​កែវ​ឲ្យ​ដឹងថា ទីតាំង​ដែល​កំពុង​ជួសជុល​នេះ​តែង​ទទួលរង​ការដក់​ទឹក​ភ្លៀង ជាប្រចាំ​ទើប កាលពីពេល​ថ្មីៗ​នេះ​អាជ្ញាធរ​ខណ្ឌ​បាន​បើក​មុខទឹក​មួយកន្លែង ដើម្បី​នាំ​ទឹកភ្លៀង​ដែល​ដក់​លើផ្លូវ​នេះ​ហូរ​ទៅ​ទន្លេ តាម​ប្រព​ន្ធ័​លូ​មុខកាត់​១​ម៉ែត្រ​កន្លះ​ប្រវែង​២៥០​ម៉ែត្រ​។​ក្នុងនាម​ប្រជា​ពលរដ្ឋ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ការជួសជុល កែលម្អរ​ផ្លូវ​កំណាត់​ផ្លូវជាតិ ដែល​រង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។​

ចំពោះ​ការងារ​ជួសជុល​កែលម្អរ នេះ​នឹង​បន្ត ធ្វើ​នៅ​គ្រប់ ទីតាំង​ឬ​ផ្លូវ​ដែលមាន​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង នឹងធ្វើ​ការជួសជុល កែលម្អរ សរុប​២៩​ខ្សែ​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម