Connect with us

ព័ត៌មានជាតិ

ស្តាប់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពន្យល់​ពី​ការ​ពាក់​ម៉ាស់ និង​ការពិន័យ !

បានផុស

នៅ

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ទាក់ទង​ច្បាប់ ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ នេះ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ពន្យល់​ចំណុច​សំខាន់​មួយចំនួន​ទាក់ទង​ការពាក់​ម៉ាស់ និង​មូលហេតុ​មួយចំនួនទៀត ដែល​ឈានទៅ​ការពិន័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​រដ្ឋមន្ត្រី នៅក្នុង​អនុក្រឹត្យ​នេះ​ចែង​មាន​៣​ប្រភេទ គឺ​ការលើកទឹកចិត្ត​សម្រាប់​ការពាក់​ម៉ាស់ ដោយ​ណែនាំ​ឲ្យ​ក្រុមហ៊ុន សហគ្រាស និង​គ្រប់​បុគ្គល​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ចំនួន​៤ ទី​១, ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ទី​២, ការ​ស្គេ​ន​កំដៅ ទី​៣, ការពាក់​ម៉ាស់​និង​ទី​៤, គម្លាត​សុវត្ថិភាព​។

លោក កើត រិ​ទ្ធ លើកឡើង​ដែរ​ថា អនុក្រឹត្យ​នេះ​បានចែង​នូវ​ចំណុច​មួយចំនួន ដែល​នៅក្នុង​មាត្រា​៥ បាន​ចែងថា ការពាក់​ម៉ាស់​ត្រូវ​ធ្វើជា​កាតព្វកិច្ច ដោយ​ផ្អែក​តាម​សកម្មភាព​ការងារ ស្ថានភាព​មុខរបរ​របស់​បុគ្គល​ទៅតាម​ទីកន្លែង ដែលមាន​ហានិភ័យ នៃ​ការចម្លង ឬ​ការឆ្លង​នៃ​មេរោគ Covid-19​។

លោក​បញ្ជាក់​ថា ចំណុច​ខាងលើ​នេះ នៅ​មិនទាន់​យក​ទៅ​អនុវត្ត​បានទេ គឺ​នៅ​មាន​ចំណុច​មួយទៀត គឺ​បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់​ម៉ាស និង​ទីកន្លែង​ដែល​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​កំណត់ដោយ​ក្រសួងសុខាភិបាល ដោយ​ផ្អែក​ទៅ​លើ​កម្រិត​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​ដើម្បី​អនុវត្ត​នូវ​មាត្រា​៥ និង​ទោស​បញ្ញត្តិ​បាន លុះត្រាតែ​ក្រសួងសុខាភិបាល​ចេញ​នូវ​សេចក្តីសម្រេច​មួយ ឬ​ប្រកាស​មួយ​សិន​ថា តើ​បុគ្គល​ណាខ្លះ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​កិច្ច​ពាក់​ម៉ាស ហើយ​ទីកន្លែង​ណាខ្លះ ដែលមាន​កាតព្វកិច្ច​ពា​ក់​ម៉ាស់ និង​គម្លាត​សុវត្ថិភាព ដោយ​ផ្អែកទៅលើ​កម្រិត​នៃ​ឆ្លង​រាលដាល​។

លោក កើត រិ​ទ្ធ ពន្យល់​ទៀត​ថា ប្រសិនបើ​ការ​ឆ្លង​រីក​រាលដាល​នេះ​ដល់​កម្រិត​មួយ​ដែល​មិនអាច​គ្រប់គ្រង​បាន ដូច្នេះ​ការ​ពាក់​ម៉ាស​នេះ ត្រូវធ្វើ​ឡើងជា​កាតព្វកិច្ច​ទូទៅ ប៉ុន្តែ​ម៉ោង​នេះ​នៅ​មិនទាន់​ទូទៅ​ទេ ប៉ុន្តែ​បើ​ទោះ​បី​ជា​មិនទាន់​មាន​ការសម្រេច​ឱ្យ​ពាក់​ម៉ាស​ជាទូទៅ លោក​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ដល់​ការ​ចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ទាំងអស់គ្នា បើ​ទោះ​បី​ការ​ពាក់​ម៉ាស់ មិន​តម្រូវ​ជា​កាតព្វកិច្ច​ក៏ដោយ ប៉ុន្តែ​ដល់ពេល​មួយ ប្រសិនបើ​ការពាក់​ម៉ាស់​នេះ បែរជា​មិន​គោរព​ទៅវិញ នៅពេលនោះ​ក្រសួងសុខាភិបាល​ត្រូវធ្វើ​ការសម្រេច​តែម្ដង ថា​កន្លែង​ណា បុគ្គល​ណា ដែល​ត្រូវ​ពាក់​ម៉ាស់ ហើយ​នៅពេលនោះ​អ្នក​បំពាន គឺ​ត្រូវតែ​មានទោស​។

ចំពោះ​ទោសទណ្ឌ​នេះ​ទៀតសោត លោក កើត រិ​ទ្ធ អះអាងថា រដ្ឋាភិបាល​នៅតែ​កំណត់​យ៉ាងច្បាស់​ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅតែ​សំខាន់​ជាងគេ​ទាំងអស់ ដើម្បី​បិទ​បញ្ចប់ ឬ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម