Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ ៖​ សព​ជន​ជាតិចិន​នៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​នៅឡើយ​ទេ​ រង់ចាំ​លទ្ធផល​តេស្ត​សិន

បានផុស

នៅ

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១៥​នេះ​ថា​សាកសព​ជនជាតិ​ចិន​ យើង​កំពុង​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ​ ដោយ​រង់ចាំ​លទ្ធផល​តេស្ត​សិន​ ទើប​សម្រេច​ថា​ត្រូវធ្វើ​យ៉ាងណា​បន្តទៀត​។

លោក​បាន​បន្ត​ថា ​ចំពោះ​សព​ជន​ជាតិចិន​នេះ ​សាលាខេត្ត​បាន​ជូន​ដំណឹង​និង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ស្ថាន​ទួត​ចិន​រួចហើយ​។

​លោក​បាន​បន្ត​ទៀត​ថា ​«​យើង​នឹង​រង់​ចាំ​មើល​ការពិនិត្យ​បញ្ជាក់​បន្ថែមទៀត​ពេល​លទ្ធផល​តេស្ត​បង្ហាញ​»​។

​លោក​បាន​បន្ថែម​ថា ​តាម​ការវាយតម្លៃ​បឋម​របស់​ក្រុម​គ្រូពេទ្យ ​គឺ​ជន​ជាតិចិន​ដែល​ស្លាប់​នោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​មាន​រលាក​លំពែង​និង​សួត​រ៉ាំរ៉ៃ​និង​មាន​ឡើង​ជាតិ​ស្ករ​ខ្ពស់​។​ក្នុងនោះ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​សព​ទៅធ្វើ​តេស​ត្ត​រក​ជំងឺ​កូ​វីដ​១៩​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ​។

​គួរ​បញ្ជាក់​ថា ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅក្នុង​អំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១​នេះ​មាន ឈ្មោះ RAO SHAOXING អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EH4480832 បាន​ចូល​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។

នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ស្នាក់នៅ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​បន្ទប់​លេខ​៩១៨ ក្នុង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​កាស៊ីណូ មួយកន្លែង ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ នៅ​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០:៤២​នាទី ដោយ​បុរស​រូបនេះ​មាន​អាកា​រៈហ​ត់ និង​ចុះខ្សោយ​ខ្លាំង ក៏​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

ដោយ​ពិនិត្យឃើញ​ថា​ បុរស​រូបនេះ មាន​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ ដូចនេះ​ក្រុមគ្រូពេទ្យ​បានរៀបចំ​បែបបទ​ដើម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​បុរស​រូបនេះ​មាន​ស្ថានភាព​សុខភាព ចុះខ្សោយ​ពេក​ទើប​ធ្វើ​ឲ្យ​គាត់​ទទួលមរណភាព នៅវេលា​ម៉ោង​០១និង៤៣​នាទី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម