ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋបាលរាជធានីច្រានចោលព័ត៌មានថា មានការបិទរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឆ្លើយតបនិងសារជាសំឡេងមួយដែលបានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញនឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ លោកម៉េត មាសភក្ដីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយរាជធានីភ្នំពេញមិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។
លោកម៉េត មាសភក្ដី បានបញ្ជាក់ថា «គិតត្រឹមល្ងាចនេះរាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងឈប់ចែកចាយដំណឹងក្លែងក្លាយនេះបន្តទៀត»។
សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ជាលក្ខណៈសហគមន៍២០ កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះករណីឆ្លងសហគមន៍២០កុម្ភៈមិនទាន់ធូរស្រាលនៅឡើយប្រការនេះ ជាការបង្ខំឲ្យតំបន់និងទីតាំងមួយចំនួនត្រូវបិទជាបណ្តោះអាសន្ន។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន១.៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៧៣០នាក់ ,អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់,ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀតស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរនិងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕
ដោយ ៖ ស្រីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង