Connect with us

ព័ត៌មានជាតិ

ទេសចរណ៍​ស្រុក​អន្លង់វែង ​ការ​អភិរក្ស​និង​ការ​បង្ហាញ​ទីតាំង​បូជាសព ប៉ុល ពត ទៅកាន់​ពិភពលោក

បានផុស

នៅ

​​ផ្អែកលើ​ទស្សនៈ​និង​អនុសាសន៍​ទាំងឡាយ ពី​អ្នកជំនាញ​គូស​ប្លង់​លំដាប់​ពិភពលោក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អាច​សម្របសម្រួល​ឲ្យ​មានការ​អភិវឌ្ឍ ឬ​ការស្តារ​ទីតាំង​បូជាសព​ឡើងវិញ អនុលោម​ទៅតាម​នៃ​សារាចរ​ណែនាំ​លេខ​១៣​សរណរ របស់​រាជ​រដ្ឋា​កម្ពុជា ស្តីពី “​ការថែរក្សា រៀបចំ​ទុកដាក់​អដ្ឋិធាតុ​ប្រជាជន​រងគ្រោះ​ដោយ​អំពើ​ប្រល័យពូជសាសន៍ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៨) និង​ការរៀបចំ​តំបន់​អន្លង់វែង​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ការពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​គូស​ប្លង់​រូបនេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នឹង​សាងសង់​សំណង់​នៅ​ជុំវិញ​ទីតាំង​ផ្នូរ ដែល​ដំបូល​មាន​សណ្ឋាន ដូចជា​ធាងត្នោត​។ ទស្សនាទាន​ធាងត្នោត បង្កប់​នូវ​អត្ថន័យ​ច្រើនយ៉ាង​។ យោងតាម​ប្រវត្តិសាស្ត្រ ខ្មែរក្រហម​បាន​ប្រើប្រាស់​ធាងត្នោត​ដើម្បី អារ ក ជនរងគ្រោះ​ស្លូតត្រង់​។ ការប្រើប្រាស់​ធាងត្នោត អាចធ្វើ​ឲ្យ​មានការ​ចងចាំ​អំពី​ការសម្លាប់​យ៉ាង​ឃោរឃៅ​ទៅលើ​ប្រជាជន​កម្ពុជា​ដែល​ធ្លាប់​រស់នៅ​ឆ្លងកាត់​របប ប៉ុល ពត​។ បន្ថែម​លើសពីនេះទៅទៀត បើ​ផ្អែកលើ​ទិដ្ឋភាព​វប្បធម៌​វិញ សព​ដែល​មិន​ទទួលបាន​ការគោរព តែងតែ​ត្រូវបាន​គ្រប​ដោយ​ធាងត្នោត ដោយសារតែ​មូលហេតុ​នេះ ជំនួសមុខ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល ការប្រើប្រាស់​ធាងត្នោត​នៅលើ​ទីតាំង​នេះ គឺជា​ការបង្ហាញ​ពី​ភាពអាម៉ាស់​មួយ​។

គោលបំណង​នៃ​ការស្តារ​ទីតាំង​នេះ​ឡើងវិញ គឺ​ដើម្បី​ធានា​ឲ្យ​ប្រាកដថា ឈ្មោះ​របស់ ប៉ុល ពត នៅតែមាន​ពាក់ព័ន្ធ​ជា​រៀងរហូត​ជាមួយនឹង «​របប​វាលពិឃាដ​» នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ស​ញ​ម​បញ្ជាក់ថា អន្លង់វែង គឺជា​ទីតាំង​នៃ​ចលា​នា​តស៊ូ​ចុងក្រោយ​របស់ ខ្មែរក្រហម នៅមុន​ពេល​ចុះ​ចាញ់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ហេតុនេះហើយ​អន្លង់វែង​គឺជា​ទីតាំង​ប្រ​វត្ត​សាស្ត្រ​ដ៏​សំខាន់​នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ នៅក្នុង​ការតស៊ូ​អស់​រយៈពេល​យ៉ាងយូរ​របស់​ប្រទេស​កម្ពុជា ដើម្បី​សម្រេចបាន​សន្តិភាព​ផ្នែក​យោធា​និង​នយោបាយ​៕

​អត្ថបទ​៖ ​ចាន់ ធី​

សូមចុចអាន៖ ម៉ោងនេះ រាជធានី-ខេត្ត ជិត២៥ សម្រេចផ្អាកពិធីមង្គលការ បុណ្យ និងការជួបជុំផ្សេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម