Connect with us

ព័ត៌មានជាតិ

​ខារ៉ាអូខេ​១​កន្លែង​ ក្នុងខេត្តបាត់ដំបង ត្រូវ​សមត្ថកិច្ច​បិទ ខណៈលួច​បើក​មិនគោរព​ច្បាប់

បានផុស

នៅ

មន្ត្រី​ជំនាញ​មន្ត្រី​ជំនាញ​ខេត្តបាត់ដំបង បាន​ចុះ​បិទទីតាំង​ខារ៉ាអូខេមួយ​កន្លែង ក្រោយ​លួច​បើក មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ពិសេស​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ផេង សិទ្ធី​ អភិបាលក្រុង​បាត់ដំបង ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០២១​នេះ​ថា ក្រោយពី​រដ្ឋបាល​ខេត្ត​បាត់ដំបង​ បាន​ចេញ​លិខិត​ជូនដំណឹង​ផ្អាក​បណ្តោះអាសន្ន​នូវ​ការរៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជប់លៀង​កម្មវិធី​បុណ្យ​ទាន​ពិធី​សាសនា​និង​ពិធី​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន​យ៉ាងណាក្តី​ក៏​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​មួយ​ចំនួន​ នៅ​ក្នុង​ក្រុង​បាត់ដំបង​នៅតែ​ល្មើស​បំពាន​មិន​គោរព​តាម​ ខណៈក្រុមការងារ​បាន​រក​ឃើញ​ជាក់ស្តែង​ដូចជា៖ អាហា​រដ្ឋា​ន​ស៊ុប​បងប្អូន​,​ ស៊ុប​ប្រាកដ​, ​អាហា​រដ្ឋា​ន​ហ្គោល​ឌិន​និង​ចុងក្រោយ​ គឺ​អាហារ​ដ្ឋា​ន​(​មាន់​ស្រែ​idol)​ដែល​ឋិត​នៅ​ក្នុង​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។ ដោយឡែក​ក្រោយពី​កិច្ចប្រតិបត្តិការ​ខាងលើ​មន្ត្រី​ជំនាញ​ក៏បាន​រក​ឃើញ​អាហារ​ដ្ឋា​ន​បង្កប់​ខារ៉ាអូខេ​១​កន្លែង​មាន​យីហោ​(​មាន់​ស្រែ​Idol)​ នៅក្នុង​ភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ​ក្រុង​បាត់ដំបង ​ក្នុងចំណោម​អាហារ​ដ្ឋា​ន​ខាងលើ​បាន​ផ្គើន​លួច​បើក​អាជីវកម្ម​ខារ៉ាអូខេ​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​អាជ្ញាធរ​ពិសេស​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល​សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ ​ចូល​ក្នុង​សហគមន៍​ក៏​ត្រូវបាន​អាជ្ញាធរ​ក្រុង​សម្រេច​ផ្អាក​ដំណើរការ​មួយ​រយៈ។

​លោក​អភិបាលក្រុង​បាន​បន្តថា ការចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​ក្លឹប​កម្សាន្ត​ឬ​ខារ៉ាអូខេ​នេះ​នឹង​បន្ត​អនុវត្ត​រហូតដល់​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល​។​ ដោយ​លោក​ព្រមាន​ថា ​ចំពោះ​ម្ចាស់​ទីតាំង​ណា​ដែល​មន្ត្រី​ជំនាញ​ធ្លាប់​បាន​ណែនាំ​អប់រំ​និង​ព្រមាន​ម្តង​រួចហើយ​នៅតែ​ល្មើស​ជា​លើក​ទី​២​ដោយ​មិន​ស្តាប់​តាម​វិធានការ​និង​ត្រូវ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​នោះ​ថត ​បង្ហោះ​ផ្សាយ​ជា​សាធារណៈ​ហើយ​ក្នុង​ករណី​រក​ឃើញ​ល្មើស​លើក​ទី​៣​ទៀត ​ម្ចាស់​អាជីវកម្ម​នោះ​និង​ត្រូវ​ទទួល​ការព្រមាន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ជាក់​ជាមិនខាន​។ ក្រោយពី​មាន​ចំណាត់​ការ​ពី​រដ្ឋបាលខេត្ត​ខាងលើ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ក៏បាន​ធ្វើ​យុទ្ធនា​ចុះ​ពិនិត្យ​និង​ណែនាំ​អប់រំ​តាម​បណ្តា​អាហារ​ដ្ឋា​ន​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ នៅ​ក្នុង​ក្រុង​បាត់ដំបង​បាន​រួចរាល់​ដែរ​ហើយ​កាលពី​យប់​ថ្ងៃទី​១៥​ខែមីនា​កន្លងមកនេះ​។

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​គណៈកម្មការ​ផ្សារ​ផ្សារ​អូឡាំពិក យកចិត្តទុកដាក់ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ទោះបី​ភ្ញៀវ​និង​អាជីវករ​ថយចុះ​ប្រហែល​៥០​ភាគរយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម