Connect with us

ព័ត៌មានជាតិ

ឃុំខ្លួនយុវជន​ពីរ​ក្រុមដែលឌឺដង​ដាក់គ្នា​តាម​បណ្តាញ​សង្គម​Tik Tok រហូត​ផ្ទុះ​ហិង្សា​លើដងផ្លូវ

បានផុស

នៅ

លោក គី អីម៉េង ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២១​ បាន​សម្រេច​ធ្វើ​ការចោទប្រកាន់​យុវជន១៥នាក់​ តាម​មាត្រា​៤១១​ នៃក្រម​ព្រហ្ម​ទណ្ឌ និង​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ខេត្តបាត់ដំបងបណ្ដោះអាសន្ន ​រង់ចាំ​ការស្រាវជ្រាវ​និង​វិនិច្ឆ័យ​ដល់​អង្គសេចក្ដីនៅ​ពេល​ក្រោយ​។

បើសិនរក​ឃើញ​ថា ពួកគេ​បាន​ប្រព្រឹត្ត​កំហុស​ស្របតាម​បញ្ញត្តិ​មាត្រា​៤១១​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​មែននោះ ក្រុមយុវជន​ទាំងនេះ​ អាចប្រឈម​ជាប់ពន្ធនាគារ​ពី២​ឆ្នាំ​ដល់៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់១០​លាន​រៀលទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​រំលឹកថាកាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២១ ក្រុមយុវជន​ចំនួន២​ក្រុម​ដែលមាន​ឈ្មោះ​ក្នុង​បណ្តាញ​សង្គម​Tik tok ថា​Boy Ser និង​Boy Loy បាន​បើក​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ ដែលប្រដាប់​ដោយ​កាំបិត​និង​ដុំថ្ម ​នៅ​ចំណុចភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក្រោយពី​បានឌឺដងដាក់គ្នាតាមបណ្ដាញសង្គម Tik tok បណ្ដាលឲ្យខូចខាតម៉ូតូផងដែរ។

ក្រោយ​ពីបង្កហេតុកម្លាំង​សមត្ថកិច្ច​នគរបាលបានធ្វើការស្រាវជ្រាវ​និង​ឃាត់ខ្លួនបាន១៥នាក់ និងរៀប​ចំឯកសារបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ ៖ សុខុម

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម