Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​បាត់ដំបង​ ណែនាំ​ឲ្យ​ស្រុក​២ ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម ​ខ​ណៈ​មាន​ពលករ​ច្រើន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

​ដោយ​មើលឃើញថា ​ចំនួន​ពលករ​ច្រើន​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ក្នុងស្រុក​ចំនួន​២​ គឺ​ស្រុក​ថ្មគោល ​និង​ស្រុក​ប​វេ​ល​ លោក​ ងួន រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ទាំង​២​ ត្រូវ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​ ដើម្បី​ត្រៀម​សម្រាប់​ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ការរៀប​ចំនេះ ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​នេះ​ ត្រូវ​មាន​រៀបចំ​នូវ​បង្គន់​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ ក៏ដូចជា​កន្លែង​ងូតទឹក​ភ្លើង​អគ្គិសនី​និង​ផ្ដល់​របប​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ផង​។​ក្រៅពីនេះ​ ក៏ត្រូវ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ​និង​ផ្សព្វផ្សាយ​អប់រំ​ពី​វិធាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដល់​ពួកគេ​ឲ្យ​បាន​យល់ដឹង​ច្បាស់ ​ព្រមទាំង​ច្បាប់​ស្តីពី​កូ​វីដ​១៩​និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ ការណែនាំ​ដល់​អាជ្ញាធរ​ស្រុក​និង​មន្ទីរ​ពាក់ព័ន្ធ​ឲ្យ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​ក្នុងស្រុក​២​ខាងលើនេះ​នូ​វ ខ​ណះ​ដែល​លោក​ ងួន រតនៈ​អភិបាល​នៃ​គណៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កាលពី​ថ្ងៃ​ទី​១៥ ​ខែ​មីនា​ ឆ្នាំ​២០២១​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​និង​គ្រប់គ្រង​ពលករ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅតាម​បណ្តា​ស្រុក​មួយចំនួន​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​។​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ដោយ​លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​លោក​ប្រធាន​មន្ទីរ​អង្គភាព​និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​ដើម្បី​ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្នុងស្រុក​តាម​បន្ទាត់​ព្រំដែន​មានដូចជា​:​ស្រុក​ថ្មគោល​,​ស្រុក​ប​វេ​ល​,​ស្រុក​សំពៅ​លូន​និង​ស្រុក​ភ្នំព្រឹក​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​។

​មន្ត្រី​សាលាខេត្ត​បាន​បញ្ជាក់​ដែរថា បច្ចុប្បន្ន​ស្រុក​ជាប់​ជាយដែន​រួមមាន​ស្រុក​កំរៀង ​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​ចាប់ផ្ដើម​មាន​ភាព​ធូរស្រាល ​ប៉ុន្តែ​ស្រុក​មួយ​ចំនួន​នៅ​ខាងក្នុង​មាន​កំណើន​ពលករ​ច្រើន​ពិសេស​នៅមុន​រដូវ​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។​ ហើយ​ក្នុង​ខេត្ត​បាត់ដំបង​គិត​ចាប់ពី​ថ្ងៃទី​៧ ​ខែ​មីនា​ ឆ្នាំ​២០២១​ អាជ្ញាធរខេត្ត​បាត់ដំបង​ បាន​បញ្ជូន​ពលករ​ជាង​១០០០​នាក់​ទៅ​រាជធានី​ខេត្ត​ផ្សេង​និង​មាន​ពលករ​ជាង​២០០០​នាក់​ផ្សេងទៀត​ មាន​លំនៅឋាន​ក្នុង​ខេត្តបាត់ដំបង​ ត្រូវ​បាន​បញ្ជូន​ពី​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ ខណៈ​បច្ចុប្បន្ន​មាន​ពលករ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​ខេត្ត​មាន​ចំនួន​២៣១៥​នាក់​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​មង្គលការនៅសំរោង ជាប់ពាក់ព័ន្ធដល់ស្រុកទ្រាំង អាជ្ញាធរចុះយកសំណាកថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​សង្ក្រាន្ត​ថៃ​ឆ្នាំ​២០២៤ ៖ យុវវ័យ​ទទួលទាន​គ្រឿង​ស្រវឹង​ហើយ​បង្កហេតុ​ ​ត្រូវ​មានទោស​ដល់​អ្នក​លក់​និង​អ្នក​បបួល​ផឹក​

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៨ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៨ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម