Connect with us

ព័ត៌មានជាតិ

លោក​ សុខ សម្បត្តិ អញ្ជើញ​ចែកអំណោយដល់​ក្រុមគ្រូពេទ្យនិងកម្លាំង​សមត្ថកិច្ច​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ​

បានផុស

នៅ

លោក​ សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ​ រូ​ម​នឹង​មន្ត្រី​សាលាខណ្ឌ​បាន​អញ្ជើញ​ចែក​សម្ភារៈ​ការពារ​ទប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩និង​គ្រឿង​ឧបភោគបរិភោគ​ជូន​ដល់​ក្រុមគ្រូពេទ្យ និងកម្លាំង​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ម​ណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​នោះ​លោក ​សុខ សម្បត្តិ បាន​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌ​ល​ច​ត្ត​ឡី​ស័ក​រាជធានី​ភ្នំពេញ​នេះដែល​បាន​យក​ចិត្ត​ទុកដាក់ក្នុងការ​ព្យាបាល និង​ទប់ស្កាត់​តាំងពី​ចាប់ផ្តើម​រហូត​មក​ដល់​ពេលនេះ ទន្ទឹម​នឹង​នេះ​ក្រុមគ្រូពេទ្យ កម្លាំង​ប៉ូលិស កម្លាំង​កងរាជអាវុធហត្ថ​ក៏ត្រូវ​មើលថែទាំ​និង​ប្រុង​ប្រយ័​ត្ន​ខ្លួនឯង​ឲ្យ​បាន​ខ្ពស់​ផងដែរ​ពី​កា​ការពារ​អំពី​ជំងឺ​ដ៏កាច​សាហាវ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​ចែកជូន​ក្រុមគ្រូពេទ្យ​ក្នុង​មណ្ឌល​ច​ត្តឡី​ស័ក​នាពេលនោះ​រួមមាន​ ១ម៉ាស​ពេទ្យ​១​កេះ​ធំ​ស្មើ​១០០០M ២​ទឹក​សុទ្ធ​៥០​កេះ ៣​មី​១០​កេះ​តូច​ ៤​ម៉ាស​៤​ស្រទាប់​១​កេះ​ធំ​ស្មើរ​២៥០០M ​ ៥​នំ​សាច់ជ្រូក​ផាត់​១​កេះ ៦​កង្ហារ​២០​គ្រឿង​។​ ចំណែក​កម្លាំង​សមត្ថកិច្ច​ដែល​ឈរជើង​ការពារ​ក្នុង​មណ្ឌល​ច​ត្ត​ឡី​ស័ក​នេះ​រួមមាន​១ ទឹក​សុទ្ធ​២០​កេះ ៣​មី​១០​កេះ​តូច ៤​ម៉ាស​៤​ស្រទាប់​១​កេះ​ធំ​ស្មើ​២៥០០M៥​កង្ហារ​០៥​គ្រឿង ៦​មី​១០​កេះ​តូច​។​

​ដោយឡែក​ប៉ូលិស​ខណ្ឌ​ដែល​ប្រចាំការ​នៅ​មណ្ឌលច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ រួមមាន​ទី​១ ទឹក​សុទ្ធ​១៥​កេះ ទី​២​មី​១០​កេះ​តូច​ ទី​៣​ម៉ាស​៤​ស្រទាប់​១​កេះ​ធំ​ស្មើរ​២៥០០M ទី​៤​កង្ហារ​០៥​គ្រឿង ទី​៥​មី​៥​កេះ​តូចទី​៦​ម៉ាស​ពេទ្យ​៥​ប្រអប់​ស្មើរ​៥០M​។ រីឯ​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តាឡី​ស័ក​រាជធានី​ភ្នំពេញ រួមមាន​ទី​១ ទឹក​សុទ្ធ​១៥​កេះ ទី​២​មី​១០​កេះ​តូច ទី​៣​ម៉ាស​៤​ស្រទាប់​១​កេះ​ធំ​ស្មើរ​២៥០០M ទី​៤​កង្ហា​០៥​គ្រឿង ទី​៥​មី​៥​កេះ​តូច ទី​៦​ម៉ាស​ពេទ្យ​៥​ប្រអប់​ស្មើរ​៥០M៕

អត្ថបទ ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៣ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៧ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣០ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម