ក្រុមហ៊ុន Smart Axiata ផ្តល់​ការហៅ​ទូរសព្ទ​ក្នុង​ប្រព័ន្ធ​ឥតគិតថ្លៃ ក្នុង​ការគាំទ្រ​ការប្រឆាំង​កូ​វីដ​១៩ នៅ​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រុមហ៊ុន Smart Axiata ផ្តល់​ការហៅ​ទូរសព្ទ​ក្នុង​ប្រព័ន្ធ​ឥតគិតថ្លៃ ក្នុង​ការគាំទ្រ​ការប្រឆាំង​កូ​វីដ​១៩ នៅ​កម្ពុជា

បានផុស

នៅ

​និរន្ត​ភាព និង​ការទំនាក់ទំនង​ដ៏​រលូន​របស់​អតិថិជន​ទាំងអស់ គឺជា​គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេស​នៅក្នុង​អំឡុងពេល​បច្ចុប្បន្ន ហើយ​ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​យុទ្ធនា​ការប្រឆាំង​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុង​កើតមានឡើង​ក្នុងប្រទេស ក្រុមហ៊ុន​បានផ្ដល់​ជូន​ការហៅ​ទូរសព្ទ​ក្នុង​ប្រព័ន្ធ ឥតគិតថ្លៃ​រយៈពេល​៦០ នាទី​ដល់​អតិថិជន​ក្រុមហ៊ុន Smart ទាំងអស់​ជា​រៀងរាល់ថ្ងៃ រហូតដល់​ចុងខែ​មីនា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “​ឥឡូវនេះ​ជា​ពេលវេលា​ដ៏​សំខាន់​ជាង​ពេលណាៗ​ទាំងអស់ ដែល​មនុស្ស​គ្រប់គ្នា​ចង់​មាន​ភាពស្និទ្ធស្នាល​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ជាពិសេស​នៅពេល​យើង​ឃ្លាត​កាយ​ឆ្ងាយ​ពីគ្នា​។ នៅ​ក្រុមហ៊ុន Smart Axiata ពួកយើង​យល់ច្បាស់​ណាស់​នូវ​សារៈសំខាន់​នៃ​ការភ្ជាប់​ទំនាក់ទំនង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន​យើង​។ ពួកយើង​សង្ឃឹមថា អាច​ផ្ដល់​ភាពងាយស្រួល​ជាង​នេះ​បន្តិច​ដោយ​ផ្ដល់ជូន​បន្ថែម​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ឥតគិតថ្លៃ​រយៈពេល​៦០​នាទី​ជា​រៀងរាល់ថ្ងៃ​ដល់​អតិថិជន​ប្រើប្រាស់​គម្រោង​បង់​ជាមុន និង​គម្រោង​បង់ប្រាក់​ប្រចាំខែ​”​។​ អតិថិជន​អាច​ទទួលបាន​ការហៅ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ​ដោយ​ឥតគិតថ្លៃ​រយៈពេល​៦០ នាទី​ដោយ​គ្រាន់តែ​ចុច *២០២១ # ហើយ​ចុច​ប​ញ្ចូ​ន​។​

​ក្រុមហ៊ុន Smart ថ្មីៗ​នេះ​ក៏បាន​ផ្ដល់ជូន​ទិន្នន័យ​អ៊ិន​ធើណេ​ត​ចំនួន ១GB ឥតគិតថ្លៃ ដល់​អតិថិជន​ទាំងអស់ ដែល​បញ្ចូល​ទឹកប្រាក់​ក្នុង​គណនី​ចម្បង​យ៉ាងតិចណាស់​១​ដុល្លារ​២៥​សេន តាមរយៈ​កម្មវិធី SmartNas គេហទំព័រ Smart ឫ Zero Balance Portal​។ ក្រុមហ៊ុន Smart បាន​ប្រើប្រាស់​ធនធាន និង​បណ្តាញទូរសព្ទ​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​ប្រឆាំង​នឹង​វីរុស​នេះ ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បាន​វាយលុក​ប្រទេស​កម្ពុជា​ដំបូង​មក​ម្ល៉េះ​។​

​បន្ថែម​លើ​ការផ្ដល់ជូន​ពិសេស​សម្រាប់​អតិថិជន​ដូចជា ការហៅ​ទូរស័ព្ទ និង​ទិន្នន័យ​អ៊ិន​ធើណេ​ត​ឥតគិតថ្លៃ ដើម្បី​ជំរុញ​អតិថិជន​ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព ក្រុមហ៊ុន​បាន​ប្រើប្រាស់​បណ្តាញទូរសព្ទរ​បស់​ខ្លួន ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​អំពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រើប្រាស់​សារ​សំឡេង និង​សារ​ជា​អក្សរ​ផ្ញើជូន​អតិថិជន​ចំនួន​៨​លាន របស់ខ្លួន​នៅ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការគោរព​នៃ​វិធានការ​ការពារ​នានា​ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​។ ក្រុមហ៊ុន​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ជំនួយ​ពី​មូលនិធិ​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បី​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ របស់ខ្លួន​នៅ​បន្ត​មាននៅ​ឡើយ ដោយ​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែ មីនា ឆ្នាំ​២០២០ ដើម្បី​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ជួយ​ពលរដ្ឋ​កម្ពុជា ដោះស្រាយ​បញ្ហា​ផ្នែក​សុខភាព សង្គម និង​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សកល​នេះ​។​

​គម្រោង​ចំនួន​១២ ផ្សេងៗ​គ្នា​រួមមាន វិទ្យា​សា្ថ​ន​ប៉ាស្ទ័រ​កម្ពុជា អង្គការ​សង្គ្រោះ​កុមារ (Save the Children) អង្គការ​មិត្តសំឡាញ់​អន្តរជាតិ បានទទួល​ជំនួយ​ពី​មូលនិធិ​សង្គ្រោះ​ប្រឆាំង​កូ​វីដ ១៩ ហើយ​ក្រុមហ៊ុន​កំពុង​ប្រកាស​ស្វាគមន៍​ការដាក់​ពាក្យស្នើសុំ​ថ្មី​ពី​ក្រុមហ៊ុន ឬ​អង្គការ​នានា ដែលមាន​គោលបំណង​ជួយ​សម្រាប់​ផល​លំបាក ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ប្រឈម​បញ្ហា​នៃ​ជំងឺ​រាតត្បាត​សកល​។ ពាក្យស្នើសុំ​អាច​ផ្ញើ​បាន​តាម​អន​ឡាញ តាមរយៈ​https://bit.ly/3aQsrJV​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​បន្សល់ទុក​រាប់ពាន់​ឆ្នាំ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ អាច​បញ្ចៀស​បាន​នូវ​គ្រោះ​ទឹកជំនន់​យ៉ាង​មាន​ប្រសិទ្ធភាព

ព័ត៌មានជាតិ៣២ នាទី មុន

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ​ហ៊ាន​ក្លែង​ឯកសារ​និង​ចេញ​សែក​អត់លុយ

ព័ត៌មានជាតិ៣៣ នាទី មុន

ការនេសាទហួសកម្រិត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជលផល អាងទន្លេមេគង្គក្រោម

ព័ត៌មានជាតិ៥៨ នាទី មុន

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង

ព័ត៌មានជាតិ១ ម៉ោង មុន

តើអ្នកណាជាអ្នកមានសំណាង ឈ្នះរង្វាន់ម៉ូតូ Honda Scoopy ដ៏ថ្មីស្រឡាងពីមីជាតិ?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services