Connect with us

ព័ត៌មានជាតិ

នាំយក​មូលនិ​ធិ​​៦០​លាន​រៀល​ ​ប្រគល់​ជូន​គ្រួសារ​សពមន្រ្តីកងរាជអាវុធហត្ថ​ខណ្ឌ​ឫស្សីកែវ

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​​ថ្ងៃ​ម្សិល​មិញ​បាន​នាំយក​ថវិកា​មូលនិធិ​មហា​គ្រួសារ​កងរាជ​អា​វុធហត្ថ ប្រគល់ជូនមន្រ្តី​​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ ដែល​បានទទួល​មរណៈភាព​ដោយ​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថវិកា​មូលនិធិ​របស់​គ្រួសារ​អាវុធហត្ថ​ដែល​ត្រូវ​ប្រគល់​ជូន​គ្រួសារ​សពមន្រ្តីដែលជា​​អតីត​មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ មាន​​ចំនួន ៦០,០០០,០០០​រៀល (​ហុកសិប​លាន​រៀល​) រួមជាមួយ មី​២​កេស និង​ភេសជ្ជ​:៤​កេស។

សូម​បញ្ចា​ក់ថា លោក​វរសេនីយ៍ឯក សេង ឈៀង អតីត​មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​បានទទួល​មរណៈភាព​ដោយ​ជម្ងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ​ខណៈ​កំពុងបំពេញ​កិច្ចការ​ងារ​។

មូលនិធិកងរាជអាវុធហត្ថ​ផ្តួចផ្តើម​បង្កើតឡើង ក្រោម​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ពី​សំណាក់ លោកនាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​​គ្រួសារ​មន្រ្តី​ករង​រាជអាវុធហត្ថដែល​ទទួល​មរណៈភាព ​សុទ្ធតែ​បាន​ទទួល​ថវិកា​មូលនិធិ​របស់​អាវុធហត្ថ​ដូចៗ​គ្នា​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម