ព័ត៌មានជាតិ
ភ្លើងឆេះជញ្ជ្រាំងស្រូវ២ហិកតាផ្អើលពលរដ្ឋនិងសមត្ថកិច្ចទាំងយប់
នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលខាងលិច ភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីភ្លើងឆេះកញ្ជ្រាំងស្រូវទាំងយប់ផ្អើលព្រជាពលរដ្ឋឲ្យនិងកម្លាំងនគរបាលនាំគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំទាំងយប់រលក់ទាំងស្រុងមិនឆេះឆ្លងដល់ស្រូវអ្នកស្រុកនោះឡើយ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីយប់នោះ មានប្រជាពលរដ្ឋរាយការណ៍មកអធិការថា មានភ្លើងឆេះកញ្ជ្រាំងស្រូវនៅវាលខាងលិចភូមិពោធិ៍ពីរដើម ភ្លាមៗនោះលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបត់ត្រង់និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរហាត់ទឹក ចំនួន២០នាក់ ចុះទៅដល់កន្លែងភ្លើង ឆេះកញ្ជ្រាំងចំនួន២កន្លែងមានផ្ទៃដី២ហិកតា។
លោកអធិការបានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឲ្យភ្លើងឆេះរាលដាលដល់ស្រូវប្រាំងរបស់ប្រជាពល រដ្ឋ កម្លាំងនគរបាលបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការពន្លត់រយៈពេល១ម៉ោងទើបភ្លើងរលត់ជាស្ថាពរមិនបណ្តាលឲ្យរាលឆេះស្រូវពលរដ្ឋដែលមិនទាន់បានច្រូតកាត់ជាច្រើនហិកតានោះឡើយ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា ភ្លើងឆេះកញ្ជ្រាំងស្រូវនេះមិនដឹងមូលហេតុនោះទេកំពុងធ្វើការស៊ើបអង្កេត៕
អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សន្តិសុខសង្គម១០ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ