Connect with us

ព័ត៌មានជាតិ

សល់តែ​ជាង ៥ ខែ​ទៀត​ផ្លូវ​ប្រវែង ១៣៥ គីឡូម៉ែត្រ រំលេច​សួន​ច្បារ​​កណ្តាល​ រួចរាល់ទាំងស្រុង

បានផុស

នៅ

ផ្លូវ​ជាតិ​លេខ ៣ ពី​រង្វង់​មូល​ចោមចៅ ទៅ​ខេត្ត​កំពត​នឹង​បញ្ចប់​ការ​សាងសង់​​នៅ​អំឡុង​ខែ​កញ្ញា ​ឆ្នាំ២០២១។ ផ្លូវជាតិ​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​នេះ នៅ​​តែ​បន្ត​សម្រុក​ធ្វើ ទោះបី​ក្នុង​ពេល​វេលា​កូវីត​រាតត្បាត។

ប្រភពពី​​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​ផ្លូវជាតិ​លេខ ៣ នឹង​បញ្ចប់​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០២១ រួចរាល់​​មុន​ផែនការ​មួយ​ឆ្នាំ។ ក្រុម​ការងារ​កំពុង​បញ្ចប់​ការ​សាងសង់សួនច្បារខណ្ឌទ្រូងផ្លូវ ដើម្បី​កាត់បន្ថយការកកស្ទះ និង​គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរំលេចសោភណ្ឌភាពដងផ្លូវ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា គម្រោងស្ថាបនា​ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត ដែល​ចំណាយថវិកាសាងសង់ជាង ២០០លានដុល្លារអាមេរិក។

ការ​ស្ថាបនា​ផ្លូវ​នេះ​ចែកចេញជាពីរកំណាត់ ដោយកំណាត់ទី១ ចាប់ពីរង្វង់មូលចោមចៅ ដល់បែកគូស ខេត្តតាកែវ មានប្រវែងជិត ៧០គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២១ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៤.៥ម៉ែត្រ។ ដោយឡែកកំណាត់ទី២ ចាប់ពីបែកគូស ខេត្តតាកែវ ដល់ក្រុងកំពត ប្រវែងជិត ៦៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ជា ២គន្លង (១គន្លងទៅ ១គន្លងមក) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រ ទទឹង ១១ម៉ែត្រ។

កំណាត់ផ្លូវជាតិលេខ៣នេះ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញក្តីរំពឹងថា កំណាត់ផ្លូវជាតិលេខ៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្ម របស់ក្រុមហ៊ុនវិនិយោគ និងប្រជាពលរដ្ឋ​មកពីគ្រប់តំបន់​នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ។ លើសពីនេះទៀតផ្លូវជាតិលេខ៣ ក៏ជាចំណែកនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់បណ្តាញផ្លូវអាស៊ានហាយវ៉េ ពីប្រទេសថៃ មកប្រទេសកម្ពុជា និងបន្តទៅប្រទេសវៀតណាមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម