Connect with us

ព័ត៌មានជាតិ

​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ម្នាក់ នៅ​ម្តុំ​ផ្សារ​ក្រមួន​ស្ទឹងមានជ័យ​

បានផុស

នៅ

បុរស​ម្នាក់​ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ចុះ​ទៅ​យក​ នៅ​ម្តុំ​ផ្សារ​ក្រមួន​ស្ទឹងមានជ័យ ខណៈបុរស​រូប​នោះ មាន​ផ្ទុក​ជំងឺ​កូវីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពពី​លោក សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​បាន​ឲ្យ​ដឹង​ថា​ នៅវេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​១៧​ ខែមីនា​នេះ ​ក្រុមគ្រូពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅយក​អ្នកជំងឺ​កូ​វីដ​១៩​ ម្នាក់​ស្ថិត​ក្នុង​ផ្ទះ​លេខ​៥៥១​ ក្រុមទី​១៣​ ភូមិ​ឬ​ស្សី​ សង្កាត់​ស្ទឹង​មានជ័យ​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

​លោក​ចៅ​រង​ទី​១​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រុម​គ្រូពេទ្យ​បាន​មក​យក​បុរស​ម្នាក់​ឈ្មោះ មាស ណេ​ត ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​បម្រើ​ការ​នៅ​ហាង​ម៉ូត​ស្តរ​ នៅ​ខណ្ឌទួលគោក​ ហើយ​ស្នាក់នៅ​ក្បែរ​ផ្សារ​ក្រមួន​ស្ទឹងមានជ័យ​នេះឯង​។ ​ហើយ​ក្នុង​នោះ ​លោក​ចៅ​រង​សង្កាត់​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្បែរ​ទីតាំង​ផ្ទះ​លោក មាស ណេ​ត សុំ​កុំ​ចេញ​ពីផ្ទះ​បើ​ពុំ​មាន​ការចាំបាច់​។ ​ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​៣​កុំ និង​៣​ការពារ ​និង​សុំ​ឲ្យ​ពាក់​ម៉ាស លាងដៃ​ដោយ​សាប៊ូ និង​បាញ់​អាល់កុល​គ្រប់ៗ​គ្នា​ធ្វើយ៉ាងណា​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដ៏​សាហាវ​នេះ​ដល់​បុគ្គល​ម្នាក់ៗ​៕​

អត្ថបទ៖ ន​រា​

សូមចុចអាន៖ ចៅសង្កាត់ផ្សារថ្មី១ថ្លែងអំណរគុណអនុសាខាកាកបាទក្រហមខណ្ឌដូនពេញសម្រាប់អំណោយជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១១ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២២ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម