Connect with us

ព័ត៌មានជាតិ

នគរ​បាល​ជាតិ បំភ្លឺ​ពាក់ព័ន្ធ​ករណីព្រះចៅអធិការវត្ត រាជបូណ៌​​ ក្នុងខេត្តសៀមរាប

បានផុស

នៅ

ក្រោយ​មានការរិះគន់ជាច្រើននៅលើបណ្ដាញសង្គមtik tok និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាក់ព័ន្ធ​ករណីព្រះគ្រូចៅអធិការវត្ត រាជបូណ៌ ដែលប្រើហិង្សាលើភិក្ខុ និងសាមណេរនោះមក ក្រុមការ​ងារ​ប្រតិកម្ម​រហ័សនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញសេក្ដីបំភ្លឺមួយដើម្បីជូនដល់​សារ​ធាណៈ​ជនបានជ្រាប។

ក្នុងសេក្ដីបំភ្លឺនេះបានតាមរយៈគេហទំព័រអគ្គស្នងការនគរបាល​ជាតិ​ឲ្យដឹងថា កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០២១ នៅលើ​បណ្ដាញ​សង្គម tik tok និង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើការ​ផ្សព្វផ្សាយ​ចែករំលែក​បន្ត​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​អំពើហិង្សា​ដែល​កើត​ឡើង​លើ​ព្រះសង្ឃ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ជំនាញ​នៃ​នាយកដ្ឋាន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បាន​រកឃើញថា ករណី​ប្រព្រឹត្ត​អំពើហិង្សា​ខាងលើ គឺ​បាន​កើតឡើង​នៅក្នុង​វត្ត​រាជ​បូណ៌ ស្ថិតនៅ​ភូមិ​វត្ត​បូណ៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ដែល​បង្កឡើង​ដោយ​ព្រះគ្រូ​ព្រះនាម ពិន សែម ព្រះចៅអធិការ​វត្ត​រាជ​បូណ៌ ហើយ​ករណីនេះ​កើតចេញ​អំពី​ការអនុវត្ត​វិន័យ​លើ​ភិក្ខុ និង​សាមណេរ​មួយចំនួន​ដែល​ល្មើស​វិន័យ ។​

ផ្អែក​តាម​ការបំភ្លឺ​រប​ស់​ភិក្ខុ និង​សាមណេរ​ចំនួន៨អង្គ បាន​ឲ្យ​ដឹងថា ព្រះអង្គ​បានទទួល​នូវ​ការដាក់​វិន័យ​ពី​សំណាក់​ព្រះគ្រូ​ចៅអធិការ​វត្ត​ពិតប្រាកដ​មែន ព្រោះ​ព្រះអង្គ​បាន​ល្មើសនឹង​វិន័យ​ផ្ទៃក្នុង​របស់​វត្ត ដូច​ជាការ​គេចវេះ​ចូលរៀន ខ្ជិលច្រអូស​ធ្វើការ​ងារ​ក្នុង​វត្ត មិន​ចូលរួម​ធ្វើ​អនាម័យ ចេញ​ក្រៅ​វត្ត​រហេតរហូត​គ្មាន​វិន័យ​។ ភិក្ខុ និង​សាមណេរ​ទាំងនោះ​ទទួល​ការដាក់វិន័យ ​ខ្លះ​ទទួលពិន័យ ពីរ ទៅ​បី​ដង ដោយ​ត្រូវ​រំពាត់ផ្ដៅ​ចាប់ពី១រំពាត់ ដល់១០០រំពាត់ ។ ពេលដែល​អនុវត្ត​វិន័យ ព្រះគ្រូ​ចៅអធិការ​ពុំបាន​អនុវត្ត​ផ្ទាល់​ទេ គឺ​បាន​បញ្ជា​ឲ្យ​ព្រះសង្ឃ​ព្រះ​នាម ហន សុខ​ហេង ជា​អ្នក​វាយ រីឯ​ព្រះគ្រូ​ចៅ​អធិការ​គង់​មើល​រហូតដល់​ការដាក់វិន័យ​ត្រូវបាន​ចប់សព្វគ្រប់​។​

ដោយឡែក ព្រះគ្រូ​ចៅអធិការ ព្រះនាម ពិន សែម បាន​សារភាពថា ព្រះអង្គ​ពិតជា​បានដាក់​ពិន័យ​ដោយ​ការស្តីបន្ទោស និង​ប្រើ​រំពាត់ផ្តៅ​វាយ​ទៅលើ​ភិក្ខុ និង​សាមណេរ នៅក្នុង​វត្ត​រាជ​បូព៌ ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ម្ដង​ហើយ​ម្ដងទៀត រីឯ​រូបភាព​ដាក់វិន័យ គឺ​ព្រះអង្គ​បញ្ជា​ឲ្យ​សាមណេរ​ណា​ដែល​បាន​កែប្រែ​ខ្លួន​រួចហើយ ជា​អ្នក​វាយ​ទៅលើ​សាមណេរ​ណា​ដែលមាន​កំហុស​ថ្មីៗ​មិន​ព្រម​រាងចាល​។

ព្រះគ្រូ​ចៅអធិការ​បានបញ្ជាក់​បន្ថែម​ថា ក្នុងការ​ដាក់វិន័យ​នេះ​ព្រះអង្គ​មានបំណង​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​គង់​ក្នុង​វត្ត​រាជ​បូព៌ ទទួលបាន​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ចៀស​ផុតពី​ការផ្ដន្ទាទោស​ដោយ​ច្បាប់​រដ្ឋ​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​បន្ថែមថា ដោយមាន​ការអនុញ្ញាត​ពី ឯកឧត្តម ព្រះ​រាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ករណីនេះ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​អនុវត្ត​ត្រឹម​កម្រិត​ធ្វើ​កិច្ចសន្យា​អប់រំ ណែនាំ ព្រះគ្រូ​ព្រះនាម ពិន សែម ចៅ​អធិការ​វត្ត​រាជ​បូព៌ ឲ្យ​បញ្ឈប់​ប្រព្រឹត្ត​អំពើហិង្សា​លើ​ភិក្ខុ និង​សាមណេរ​ចាប់ពី​ថ្ងៃនេះ​តទៅ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៣ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម