អ្នកជំនាញ​ធនាគារ​ ៖​ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នកជំនាញ​ធនាគារ​ ៖​ ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

​​អ្នកជំនាញ​ធនាគារ​មួយរូប​នៅ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ បាន​ឲ្យ​ដឹងថា ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​វា​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​ កំពុងមាន​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​ប្រសិនបើ​យើង​រួមគ្នា​ទូទាត់​សាច់ប្រាក់​ផ្សេងៗ​ដោយ​មិន​កាន់​ក្រដាសប្រាក់​ហើយ​ងាក​មក​ទូទាត់​បែប​ឌីជីថល​របស់​ធនាគារ​អេ​ស៊ី​លីដា​វា​ជា​មធ្យោបាយ​មួយ​ ដែល​អាច​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​បាន​។​

បើតាម​ប្រសាសន៍​របស់ លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​នៃ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា​ការទូទាត់​សាច់ប្រាក់​តាម​អេស៊ីលីដា​ម៉ូ​បាល​នេះ​ នឹងធ្វើ​ឲ្យ​អតិថិជន​ចំណេញ​ពេលវេលា​ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកកាន់​បញ្ជរ​ធនាគារ​ឡើយ​ព្រោះថា​មាន​អេស៊ីលីដា​ម៉ូ​បាល​ប្រៀបដូចជា ​មាន​ធនាគារ​នៅផ្ទះ​អីចឹង​ដែរ​ព្រោះថា​វា​អាច​បម្រើសេវា​ផ្សេងៗ​ដូចជា​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ផ្ទេរប្រាក់​, ទូរ​ទាត់​តាម​ខ​ឃ្យូ​អា​កូដ​, ដក​ប្រា​ក់ដោយ​មិន​ប្រើ​កាត​, ដក​ប្រាក់​រហ័ស​, បង់​ទឹក ភ្លើង​, បង់ពន្ធ​, ចែកគ្នា​បង់ប្រាក់​, ទារប្រាក់​ពី​អ្នក​ជំពាក់​, ស្នើ​សុំ​ប្រាក់កម្ចី បង់ថ្លៃ​សាលា រួមទាំង​ការចូល​បច្ច័យ​(​ចូល​បុណ្យ​)​នៅ​ទីវ​ត្ត​អារាម​នានា​និង​បង់​ការចំណាយ​សព្វបែបសព្វយ៉ាង​ព្រមទាំង​អាច​ផ្ទេរប្រាក់​រហូតដល់​២០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​ទៀតផង​។​

​លោកស្រី​បាន​បន្តទៀតថា ​កាន់តែ​ពិសេស​ទៀត​នោះ ​ការប្រើ​អេស៊ីលីដា​ម៉ូ​បាល​នេះ​ក៏​ជួយ​អាច​ការពារ​អតិថិជន​ឲ្យ​ជៀស​ផុតពី​ការឆ្លង​ជំងឺឆ្លង​ផ្សេងៗ​ពិសេស​ជំងឺ​កូ​វីដ​១៩​។

​លោកស្រី សុខ សោភា​បាន​បន្ថែមទៀតថា ​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​គួរតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល​រួមមាន​៣​ការពារ​និង​៣​កុំ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​និង​រី​ល​រាលដាល​ចូល​សហគមន៍​។ គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​នេះ​ ធនាគារ​អេស៊ីលីដា​មាន​អតិថិជន​ចុះឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ម៉ូ​បាល​ប្រមាណ​ជិត ២​លាន​នាក់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services