Connect with us

ព័ត៌មានជាតិ

ទិញថ្នាំញៀនមកទុកជក់ជាក្រុមត្រូវអាវុធហត្ថឃាត់ខ្លួន​

បានផុស

នៅ

​​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរីដឹកនាំ​ដោយ​លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេការ​កងរាជអាវុធហត្ថ​ស្រុក​ ចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនកាលពីវេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​វាលស្រែ ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ កម្លាំងបានដកហូត​ម្សៅ​ក្រាម​ពណ៌​សថ្លាចំនួន​៤​កូន​ថង់ ទម្ងន់​១,៧៥​ក្រាម ទូរស័ព្ទ​ដៃ​៣​គ្រឿង ម៉ូតូ​០១​គ្រឿង និង​សម្ភារៈវិច​ខ្ចប់ ព្រមទាំង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​។​លោក អនុសេនីយ៍ឯក ចាន់ រដ្ឋា​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យមានឈ្មោះ ១ ឈ្មោះ ឡេង ប៊ុនលី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ហ្លួង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ២​ឈ្មោះ រឿង សុបិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ៣​ឈ្មោះ ស៊ីម ពៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ៤​ឈ្មោះ កែវ វួ​យ​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ៥​ឈ្មោះ ម៉ៅ លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​ក្រោម ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី។

ជនសង្ស័យ​ទាំង​៥​នាក់ត្រូវបាន​បញ្ជូនមក​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​សាកសួរ​ចម្លើយ និង​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​។​

លោក ប៉ាន់ សៀន ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យដឹងថា ជនសង្ស័យ​ទាំង​៥​នាក់ ក្រោយពី​សាកសួរ​ចម្លើយ​រួចមក​បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ទិញ​គឿង​ញៀន​ខាងលើ​មក​ទុក​ជក់​ជា​ក្រុម​តែម្តងជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម